សន្តិសុខសង្គម

អធិការស្រុកព្រៃកប្បាសឃាត់ខ្លួនជនសង្ស័យម្នាក់វត្ថុតាងគួរឲ្យ….

លោកវរសេនីយ៍ឯក​ ឡេង​ ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស​ កាលពីថ្ងៃចន្ទ​ ទី១២​ ខែធ្នូ​ ឆ្នាំ២០២២​ បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រាប​ ចុះបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​និងរក្សាទុកជាតិផ្ទុះ​ នៅចំណុចរោងបិតស្តុតម៉ូតូ​ ស្ថិតក្នុងភូមិជំនីកខាងជេីង​ ឃុំកំពង់រាប​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ឃាត់ខ្លួនបានមុខសញ្ញា០១នាក់​ឈ្មោះ​ ជន់​ និត្យ​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិ​ជំនីកខាងជេីង​ ឃុំកំពង់រាប​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ព្រមទាំងដកហូតវត្ថុតាងរួមមានៈ​ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០៥កញ្ចប់​ ម៉ូតូ០១គ្រឿងម៉ាកNEX​ ពណ៌ស​ ស៊េរីឆ្នាំ២០១៤​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1CU-3028 ទូរស័ព្ទដៃចំនួន០២គ្រឿង​ (ម៉ាកអាយហ្វូននិងអប់ប៉ូ)​ ដាវ០១ដេីម​ កាំភ្លេីងឆ្នៃចំនួន០៣ដេីម​ គ្រាប់កាំភ្លេីងចំនួន០៥គ្រាប់​។

បន្ទាប់មកកម្លាំងយេីងបានឃាត់ខ្លួនបានជនសង្ស័យខាងលេី​ រួមជាមួយវត្ថុតាង​ យកមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។

Leave a Reply

Your email address will not be published.