សន្តិសុខសង្គម

ស្ត្រីម្នាក់ត្រូវបានកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការរដ្ឋាននគរបាលស្រុកសំពៅលូន ឃាត់ខ្លួនករណីពាក់ព័ន្ធនឹងប្រើប្រាស់រក្សាទុកនូវសារធាតុញៀនខុសច្បាប់

(បាត់ដំបង) ៖កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០នាទី នៅចំណុចក្រុមទី១៣ ភូមិអូរកណ្តាល
ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក
សំពៅលូន បានចុះប្រតិបត្តិការ បង្ក្រាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទ
ល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ខាន់ ជឿន ភេទស្រី អាយុ៤១ឆ្នាំ
មានទីលំនៅភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់ ទម្ងន់ ១៦,៨៧ក្រាម (ទាំងសំបក)
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១,ស្លាបព្រាសម្រាប់រំលែកថ្នាំញៀនចំនួន ០១
-ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន ។
ជនល្មើស និងវត្ថុតាងបច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចាប់ការបន្តតាមនីតិវិធីច្បាប់។​ រូប​ភាពនិងអត្ថបទ​ ដោយ​ អ៊ុក​  ពន្លឺ​

Leave a Reply

Your email address will not be published.