(បាត់ដំបង)÷ថ្ងៃ សុក្រ ៥កើត ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង ១៦:០០នាទីរសៀល ស្ថិតនៅចំណុចផ្ទះលាងម៉ូតូ និងរថយន្ត ស្ថិតនៅក្រុមទី ០១ ភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីឆក់ចរន្តអគ្គិសនីកើតឡើងចំនួន ០១លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់(ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យស្នងការខេត្ត) ឈ្មោះញ៉ឹម ធារ៉ា ហៅវិត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករលាងម៉ូតូ និងរថយន្ត រស់នៅក្នុងភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុង និងខេត្តបាត់ដំបង។សពបានប្រគល់ដល់ក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី។
អត្ថបទនិងរូបភាពដោយ អ៊ុក ពន្លឺ បាត់ដំបង