នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (សុំសាកម៉ូតូជិះគេចខ្លួនបាត់)។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាក ហុងដា KAWASAKI ចំនួន០១គ្រឿង បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕
ព័ត៌មានអន្តរជាតិ
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ឈានដល់កម្រឹតណាហើយ?
• អភិបាលក្រុងកំពង់ផែ Mariupol នៃប្រទេសអ៊ុយក្រែន ថ្លែងថា ជនស៊ីវិលដែលកំពុងលាក់ខ្លួននៅក្នុងរោងចក្រផលិតដែកថែបដ៏ធំមួយ កំពុងខ្វះស្បៀងអាហារ ទឹក និងថ្នាំសង្កូវ។ លោក Vadym Boichenko ថា ស្ថានភាពនៅរោងចក្រដែកថែប Avozstal ពិតជាយ៉ាប់យ៉ឺន។ រោងចក្រដែកថែបនេះ ជាទីតាំងចុងក្រោយមួយដែលទាហានអ៊ុយក្រែនកំពុងគ្រប់គ្រង នៅក្នុងទីក្រុង Mariupol ហើយទាហានទាំងនេះកំពុងស្ថិតនៅជាមួយជនស៊ីវិល។ • ប្រធានធនាគារកណ្តលរបស់រុស្ស៊ី ថ្លែងថា ទស្សនវិស័យនៃសេដ្ឋកិច្ចរបស់រុស្ស៊ី គឺ«មិនប្រាកដប្រជាខ្លាំង» ស្របពេលដែលសេដ្ឋកិច្ចរុស្ស៊ីត្រូវបានសន្និដ្ឋានថានឹងថយចុះដល់ទៅ ១០ ភាគរយ នៅឆ្នាំនេះ។ ទណ្ឌកម្មអន្តរជាតិ និងតម្រូវការអ្នកប្រើប្រាស់ទាប កំពុងប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី ស្របពេលដែលអតិផរណាកើនឡើង។ • ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ថ្លែងថា ទាំងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងចូលរួមកិច្ចប្រជុំកំពូល G-20 ដែលនឹងប្រារព្ធធ្វើឡើងនៅកោះ Bali ប្រទេសឥណ្ឌូណេស៊ី នៅខែវិច្ឆិកាខាងមុខនេះ។ • រុស្ស៊ីបានបញ្ជាក់នៅថ្ងៃសុក្រថា ខ្លួនបានវាយប្រហារលើទីក្រុងកៀវតាមអាកាស នៅក្នុងអំឡុងទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។ […]
ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ជាង១ពាន់នាក់
ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ជាង១ពាន់នាក់ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ ដែលពិធីសំណេះសំណាលត្រូវធ្វើឡើងនៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ។ ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់មានចំនួន ៧២,០១៦នាក់ ស្មើនឹងប្រមាណ ៦៥.៦៥% (បេក្ខជនប្រលងសរុប ១១៤,១៨៣នាក់)។ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,៧៥៣នាក់ (ឆ្នាំ២០១៩ មានចំនួន ៤៤៣នាក់), និទ្ទេស B មានចំនួន ៥,២១៥នាក់ (ឆ្នាំ២០១៩ ចំនួន […]
គណៈប្រតិភូប្រទេសវៀតណាម មកបំពេញបេសកកម្ម នៅខេត្តបន្ទាយមានជ័យ ដើម្បីចងសម្ព័ន្ធមេត្រីភាព
(បន្ទាយមានជ័យ)៖ប្រតិភូទាំងពីរក្នុងខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្ដម ហ្វិញមិញ ត្វីន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញចុះបំពេញបេសកកម្មសាកសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៃខេត្តបន្ទាយមានជ័យក្នុងឱកាស នៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ២៥៦៦ នៅសាលាខេត្តបន្ទាយមានជ័យ។ លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាវៀតណាម គឺជាបងប្អូនយ៉ាងល្អដោយមានកិច្ចសហប្រតិបត្តិការជាមួយគ្នាអស់កាលដ៏យូរលង់ណាស់មកហើយ និងតែងជួយគ្នាទៅវិញទៅមក ប្រជាពលរដ្ឋយើងទាំងពីរធ្លាប់បានប្រកៀកស្មាប្រយុទ្ធតស៊ូប្រឆាំងនឹងពួកអាណានិគមនិយមរហូតទទួលបានឯករាជ្យជនជាតិរៀងៗខ្លួនក្នុងសម័យសង្គ្រាម។ ជាមួយគ្នានោះដែរឯកឧត្តមហ្វិញ មិញ ត្វីន ក៏បានមានប្រសាសន៍ផងដែរថា ខេត្តបន្ទាយមានជ័យបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តចំនួនពីរនៃសាធារណរដ្ឋសង្គមនិយមវៀតណាមមានខេត្តដុងថាប់ និងខេត្តវិញឡុង។ក្នុងរយៈពេលជាង២ឆ្នាំមកនេះ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ភាគីទាំងពីរពុំបានផ្លាស់ប្តូរនៃគណៈប្រតិភូទៅវិញទៅមក ។ ប៉ុន្តែយើងបានរក្សានូវទំនាក់ទំនងល្អជាមួយគ្នាតាមរយៈទូរស័ព្ទ តាមបណ្ដាញទំនាក់ទំនងសង្គម ក៏ដូចជាបានផ្ញើនូវសារលិខិតជូនពរទៅវិញទៅមកក្នុងឱកាសពិធីបុណ្យជាតិ សំខាន់ដូចជាបុណ្យចូលឆ្នាំចិនវៀតណាម បុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងបុណ្យឯករាជ្យជាតិ នៃប្រទេសទាំងពីរ។ជាចុងក្រោយតំណាងខេត្តបន្ទាយមានជ័យ និងខេត្តដុងថាប់ ក៏បានប្រគល់នូវកាដូ និងកន្សែងបង់ក សំរាប់ទុកជាអនុស្សាវរីយ៍ផងដែរ ៕
លើកដំបូង អ៊ុយក្រែន ប្រើមីស៊ីលល្បឿនលឿនជាសំឡេងរបស់ អង់គ្លេស បាញ់ទម្លាក់ឧទ្ធម្ភាគចក្រ រុស្ស៊ី
ឧទ្ធម្ភាគចក្ររុស្ស៊ីធុន Mi-28N មួយគ្រឿងត្រូវបានកងកម្លាំងអ៊ុយក្រែនប្រើប្រាស់កាំជ្រួចមីស៊ីល Starstreak របស់អង់គ្លេសបាញ់ទម្លាក់ពីលើមេឃក្នុងតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែន ។ ទន្ទឹមនោះ ប្រភពពីក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា នេះជាលើកទីមួយហើយដែលមីស៊ីលបាញ់ពីដីទៅអាកាសលឿនបំផុតក្នុងពិភពលោក និងជាមីស៊ីលល្បឿនលឿនជាងសំឡេង ៣ ដងរបស់អង់គ្លេសត្រូវបានប្រើប្រាស់ដោយកងកម្លាំងអ៊ុយក្រែនបាញ់ទម្លាក់យន្តហោះរុស្ស៊ី ។ ដំបូងឡើយនៅក្នុងវីដេអូនោះគេឃើញឧទ្ធម្ភាគចក្រមួយគ្រឿងកំពុងហោះចុះហោះឡើងលើដើមឈើ មុនពេលមីស៊ីល Starstreak ហោះបុកត្រូវកន្ទុយ ក្រោយមីស៊ីលបាញ់កាត់ដើមឈើឆ្ពោះទៅកាន់គោលដៅរបស់វា ។ ក្រោយមកផ្នែកខាងក្រោយនៃឧទ្ធម្ភាគចក្រនោះបានផ្ទុះឆេះ ហើយធ្លាក់មកដីភ្លាមៗ ខណៈវីដេអូផ្សេងទៀតបង្ហាញពីបំណែកយន្តហោះនៅពាសពេញផ្លូវ ខណៈដែលវាត្រូវបានត្រួតពិនិត្យដោយទាហានអ៊ុយក្រែន ។ ចំណែកនាវិក ២ នាក់នៅលើឧទ្ធម្ភាគចក្រត្រូវបានគេរាយការណ៍ថាបានរួចរស់ជីវិតពីការបាញ់ទម្លាក់នោះ ប៉ុន្តែវាមិនច្បាស់ថាតើពួកគេត្រូវបានចាប់ខ្លួនដោយទាហានអ៊ុយក្រែនឬយ៉ាងណានោះទេ ។ គួររម្លឹកថា អង់គ្លេសបានប្រកាសកាលពីថ្ងៃទី៩ ខែមីនា នឹងផ្គត់ផ្គង់មីស៊ីលចល័តល្បឿនលឿនដល់អ៊ុយក្រែន ជាពិសេសមីស៊ីលល្បឿនលឿនជាងសំឡេង Starstreak ដើម្បីឲ្យកងទ័ពអ៊ុយក្រែនហ្វឹកហាត់នៅទីតាំងសម្ងាត់មួយក្នុងប្រទេសជិតខាង ។ ប៉ុន្តែរហូតមកដល់ពេលនេះ ចក្រភពអង់គ្លេសក៏បានផ្តល់កាំភ្លើងធំប្រឆាំងរថក្រោះចំនួន ៤,០០០ ដើមរួចហើយ ក្នុងនោះរួមទាំងប្រព័ន្ធអាវុធប្រឆាំងរថក្រោះជំនាន់បន្ទាប់ ឬ NLAWs និងកាំជ្រួចមីស៊ីល Javelin ជាដើម ៕ ប្រែសម្រួលដោយ ៖ ជីវ័ន្ត ប្រភព ៖ […]
ស្រ្តីវ័យក្មេង អ៊ុយក្រែន ម្នាក់ប្រើមីស៊ីលបាញ់ទម្លាក់យន្តហោះ និងឧទ្ធម្ភាគចក្រ រុស្ស៊ី
បរទេស: ស្ត្រីវ័យក្មេងជនជាតិអ៊ុយក្រែនម្នាក់បានបាញ់ទម្លាក់យន្តហោះ និងឧទ្ធម្ភាគចក្ររុស្ស៊ី ២ គ្រឿងដោយប្រើគ្រាប់រ៉ុកកែតបាញ់ពីលើស្មា ។ ស្ត្រីវ័យ ២២ ឆ្នាំរូបនេះបានប្រើមីស៊ីលប្រឆាំងយន្តហោះ Igla បាញ់ទម្លាក់យន្តហោះរុស្ស៊ី បន្ទាប់ពីនាងទើបតែត្រូវបានបង្រៀនពីរបៀបប្រើឧបករណ៍នេះកាលពី ២ សប្តាហ៍មុនប៉ុណ្ណោះ ។ ក្រោយមានសមត្ថភាពប្រើមីស៊ីលបាញ់ពីដីទៅអាកាស Igla នេះហើយ បច្ចុប្បន្ននាងត្រូវបានចាត់ទុកថាជាអ្នកស្ទាត់ជំនាញមួយរូប ។ ទន្ទឹមនោះ អត្តសញ្ញាណរបស់នាងកំពុងត្រូវបានរក្សាទុកជាសម្ងាត់ ចំពេលមានការភ័យខ្លាចថាភ្នាក់ងាររុស្ស៊ីនឹងព្យាយាមធ្វើឃាតនាង ។ គួរបញ្ជាក់ថា Igla គឺជាគ្រាប់រ៉ុកកែត ឬមីស៊ីលផលិតដោយរុស្ស៊ី និងមានទម្រង់ផ្សេងៗគ្នាតាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ។ កាំជ្រួចមីស៊ីលនេះអាចហោះក្នុងល្បឿនលឿនជាងសំឡេង ២ ដង និងហោះដល់កម្ពស់ ៣.៣៥ គីឡូម៉ែត្រ ៕ ប្រែសម្រួលដោយ ៖ ជីវ័ន្ត ប្រភព ៖ Daily Star សម្រួលការផ្សាយដោយ Angkor Post News
អ៊ុយក្រែន អះអាងថា បានកម្ទេចនាវាចម្បាំងខ្នាតធំរបស់ រុស្ស៊ី
អ៊ុយក្រែន អះអាងថា បានកម្ទេចនាវាចម្បាំងខ្នាតធំរបស់ រុស្ស៊ី កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានបំផ្លាញនាវាចម្បាំងកំពុងចូលចតរបស់រុស្ស៊ីដ៏ធំមួយគ្រឿងនៅទីក្រុងកំពង់ផែ Berdyansk ភាគខាងត្បូងប្រទេសអ៊ុយក្រែន ។ កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែនបាននិយាយក្នុងការបង្ហោះនៅលើ Facebook ថា ពួកគេបានបំផ្លាញនាវាកំពុងចូលចតដ៏ធំមួយគ្រឿងដែលមានឈ្មោះថា “Orsk” ហើយក្រៅពីការបំផ្លាញនាវា Orsk នាវា ២ គ្រឿងផ្សេងទៀតក៏ត្រូវបានខូចខាតផងដែរ ។ កំពង់ផែដែលទើបត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី និងមាននាវាចម្បាំងរុស្ស៊ីជាច្រើនគ្រឿងចូលចតនោះ ត្រូវបានរង្គើភ្លាមៗដោយការផ្ទុះយ៉ាងខ្លាំងជាបន្តបន្ទាប់នៅព្រឹមព្រលឹម ។ ទន្ទឹមនោះ វីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅកន្លែងចតជាមួយនឹងការផ្ទុះជាបន្តបន្ទាប់ផ្សេងទៀតនៅទូទាំងទីក្រុង ។ ចំណែកបើយោងតាមរបាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីពីកំពង់ផែនោះបានឲ្យដឹងថា នាវារុស្ស៊ីជាច្រើនគ្រឿងបាននិងកំពុងផ្ទុកសម្ភារៈយោធានៅទីក្រុងកំពង់ផែ Berdyansk ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។ ពួកគេបាននិយាយថា “ធុងឥន្ធនៈ ៣,០០០ តោនក៏ត្រូវបានបំផ្លាញផងដែរ ហើយភ្លើងបានរាលដាលដល់ឃ្លាំងគ្រាប់ ខណៈព័ត៌មានលម្អិតនៃការខូចខាតដែលបានកើតឡើងចំពោះនាវាកំពុងត្រូវបានបញ្ជាក់។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះគេមិនដឹងថា អាវុធអ្វីដែលអ៊ុយក្រែនត្រូវបានប្រើដើម្បីវាយប្រហារនាវានៅកំពង់ផែនេះនោះទេ ៕ ប្រែសម្រួលដោយ ៖ ជីវ័ន្ត ប្រភព ៖ CNN សម្រួលការផ្សាយដោយ Angkor Post News
ប្រទេសចិនតម្រូវឱ្យក្រុមហ៊ុន Microsoft ផ្អាកមុខងារណែនាំដោយស្វ័យប្រវត្តិរបស់កម្មវិធី Bing
កម្មវិធី Bing ដែលជាកម្មវិធីសម្រាប់ស្វែងរកព័ត៌មានដ៏ធំមួយនៅក្នុងប្រទេសចិន ត្រូវបានអាជ្ញាធរប្រទេសនេះបញ្ជាឱ្យផ្អាកមុខងារណែនាំដោយស្វ័យប្រវត្តិរយៈពេលប្រាំពីរថ្ងៃ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters។ ការផ្អាកនេះគឺជាការផ្អាកលើកទីពីរសម្រាប់ក្រុមហ៊ុន Microsoft ចាប់តាំងពីខែធ្នូ ហើយវាក៏ស្របពេលដែលអាជ្ញាធរកំពុងតែចាត់វិធានការដើម្បីគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា និងកម្មវិធីផ្សេងៗទៀតទាក់ទងទៅនឹងបច្ចេកវិទ្យា។ ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុន Microsoft មិនបានបញ្ជាក់ពីមូលហេតុនៃការផ្អាកឱ្យបានច្បាស់លាស់នោះទេ ហើយក្រុមហ៊ុនក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ របស់ក្រុមអ្នកសារព័ត៌មាន។ គួរបញ្ជាក់ដែរថាកាលពីខែសីហា និយតករអុីនធឺណិតកំពូលរបស់ទីក្រុងប៉េកាំងបានចេញផ្សាយសេចក្តីព្រាងច្បាប់កំណត់ពីរបៀបដែលក្រុមហ៊ុនបច្ចេកវិទ្យាអាច និងមិនអាចប្រើ ក្បួន algorithms នៅក្នុងកម្មវិធីរបស់ពួកគេបាន៕ ប្រភព:នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សម្រួលការផ្សាយដោយ Mr.Hang Ny Chief Executive Officer
វិបត្តិអ៊ុយក្រែន៖ ទីក្រុងកំពង់ផែរបស់អ៊ុយក្រែនរងគ្រោះខ្លាំងដោយយោធារុស្សុីរំលោភបទឈប់បាញ់
វិបត្តិអ៊ុយក្រែន៖ ទីក្រុងកំពង់ផែរបស់អ៊ុយក្រែនរងគ្រោះខ្លាំងដោយយោធារុស្សុីរំលោភបទឈប់បាញ់ ទីក្រុង Mariupol ដែលជាទីក្រុងកំពង់ផែរបស់អ៊ុយក្រែនស្ថិតក្នុងស្ថានភាពសឹងតែមហន្តរាយសម្រាប់មនុស្សជាតិ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៉ី។ នេះជាការបញ្ជាក់របស់អភិបាលក្រុងនេះ លោក Vadym Boychenko។ លោកអភិបាលក្រុង Boychenko បានថ្លែងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា៖ «យើងសឹងតែត្រូវគេបំផ្លាញទាំងស្រុង»។ លោកបានថ្លែងទៀតថា ទីក្រុងនេះ ស្ថិតនៅក្រោមការបាញ់ប្រហារឥតត្រាប្រណី ពីកងទ័ពរុស្ស៉ី ក្នុងរយ:ពេល៥ថ្ងៃចុងក្រោយនេះ។ ការវាយប្រហារនេះ កើតឡើងជាប់ ហើយគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់បុគ្គលិកកំពង់ផែជួសជុលបណ្តាញទឹកនិងភ្លើងទេ។ ពលរដ្ឋពេលនេះកំពុងរងគ្រោះ។ បណ្តាញផ្សាយព័ត៌មាន CNBC បានរាយការណ៍ថា ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែននិយាយនៅរសៀលថ្ងៃសៅរ៍នេះថា រុស្ស៉ី បានរំលោភកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ហើយបានបន្តវាយប្រហារក្នុងទីក្រុង Mariupol and ទីក្រុង Volnovakha។ កាលពីព្រឹកថ្ងៃសៅរ៍ រុស្ស៉ីនិង អ៊ុយក្រែន បានព្រមព្រៀងថានឹងឈប់បាញ់គ្នាជាបណ្តោះអាសន្ន ក្នុងទីក្រុងចំនួនពីរ ដើម្បីឲ្យពលរដ្ឋបានចាកចេញនិងត្រូវជម្លៀសចេញដោយសុវត្ថិភាព។ តែការណ៍នេះត្រូវបានព្យួរសិនដោយសារតែរុស្ស៉ីនៅបន្តវាយប្រហាររំលោភលើបទឈប់បាញ់នេះ៕ ព័ត៌មាននេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP និងសារព័ត៌មាន Washington Post។ តាមដានព័ត៌មានថ្មីៗអំពីអ៊ុយក្រែន៖ bit.ly/3ILpKuh #Ukraine #Russia សម្រួលការផ្សាយដោយ និពន្ធនាយក
ជនជាតិជប៉ុនប្រហែល ៧០នាក់បានស័្មគ្រចិត្តចូលរួមប្រយុទ្ធជាមួយទាហានអ៊ុយក្រែន តតាំងរុស្ស៊ី
បុរសជប៉ុនរាប់សិបនាក់បានឆ្លេីយតបទៅការអំពាវនាវរបស់អ៊ុយក្រែនទៅនិងជនបរទេសដែលស័្មគ្រចិត្តប្រយុទ្ធការឈ្លានពានរបស់រុស្សុី នេះបេីយោងតាមព័ត៌មានផ្សព្វផ្សាយនៅថ្ងៃពុធនេះ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវនៅថ្ងៃអាទិត្យការបង្កេីត”កងពលអន្តរជាតិ” ជំរុញឱ្យមនុស្សរាប់សិបនាក់មកពីសហរដ្ឋអាមេរិក និងកាណាដាស័្មគ្រចិត្តចូលរួម។ កាលពីថ្ងៃអង្គារ បុរសជប៉ុន ៧០នាក់ រួមមានអតីតសមាជិកជប៉ុនកងកម្លាំងការពារខ្លួន ៥០នាក់ និងកងពលអន្តរជាតិជេីងចាស់បារាំងចំនួន ០២នាក់ បានដាក់ពាក្យជាអ្នកស័្មគ្រចិត្ត។ អ្នកនាំពាក្យអ៊ុយក្រែនបានទទួលស្គាល់នូវការទទួលជនបរទេសណា “ប្រយុទ្ធដេីម្បីអ៊ុយក្រែន” ប៉ុន្តែគាត់បាននិយាយថាពួកគេមិនដឹងពីរយះពេលយូរឬយ៉ាងណានៃអ្នកស័្មគ្រចិត្តទេ៕