សន្តិសុខសង្គម

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការឃាត់ និងនាំយកម៉ូតូ ចំនួន១២គ្រឿងដែលបំពាក់បំពង់សុីមាំងឮសំឡេងខ្លាំងៗមកធ្វើកិច្ចសន្យាអប់រំ

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការឃាត់ និងនាំយកម៉ូតូ ចំនួន១២គ្រឿងដែលបំពាក់បំពង់សុីមាំងឮសំឡេងខ្លាំងៗមកធ្វើកិច្ចសន្យាអប់រំ សៀមរាប ៖ ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការឃាត់ និងនាំយកម៉ូតូ ចំនួន១២គ្រឿងដែលបំពាក់បំពង់សុីមាំងឮសំឡេងខ្លាំងៗ មកធ្វើកិច្ចសន្យាអប់រំ និងឱ្យផ្លាស់ប្តូរចេញជាបន្ទាន់ នូវការបំពាក់បំពង់សុីមាំងដែលបង្កជាការរំខាន ដល់អ្នករួមដំណើរនៅលើដងផ្លូវ ក៏ដូចបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាបផងដែរ ៕ រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ

សន្តិសុខសង្គម

ឃាត់ខ្លួនក្មេងទំនើង ចំនួន០៨នាក់ ពាក់ព័ន្ធករណីកា ប់.ប្លន់យកម៉ូតូ និងកា.ប់យកផ្លាកលេខម៉ូតូ

ឃាត់ខ្លួនក្មេងទំនើង ចំនួន០៨នាក់ ពាក់ព័ន្ធករណីកា ..;ប់ប្ល ..;ន់យកម៉ូតូ និងកា ..;ប់យកផ្លាកលេខម៉ូតូ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ចំនួន០៨នាក់ ដែលមានក្រុមឈ្មោះ ធូកម៉ូស (TM) និងក្រុម (GK) ពាក់ព័ន្ធករណីកា ..;ប់ប្ល ..;ន់យកម៉ូតូ និងកា ..;ប់យកផ្លាកលេខម៉ូតូម៉ូតូ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទីយប់ នៅចំណុចភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់៖ ១-ឈ្មោះ សាំ ហេង ភេទប្រុស មុខរបរកម្មកររោងចក្រ។ ២-ឈ្មោះ វណ្ណ សុផៃណារិទ្ធ ភេទប្រុស។ ៣-ឈ្មោះ កែ ហេងឡេង ភេទប្រុស មុខរបរសិស្ស។ ៤-ឈ្មោះ កប ភ័ស ភេទប្រុស មុខរបរកម្មកររោងចក្រ ។ ៥-ឈ្មោះ ឆែម ខេមរ: ហៅ […]

សន្តិសុខសង្គម

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ក្នុងករណីល្បែងស៊ីសងខុសច្បាប់នៅស្រុកសំរោងទង

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ក្នុងករណីល្បែងស៊ីសងខុសច្បាប់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា នឹងមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងបានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នឹងដោយមានការសម្របសម្រួលនីតិវិធីពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទង ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ១៨នាក់ ( បុគ្គលិកស្រី១០នាក់ នឹងជនជាតិចិន០៣នាក់) ករណីល្បែងស៊ីសងខុសច្បាប់ នៅចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនសង្ស័យរួមមាន៖ ទី១.ឈ្មោះ Qiu Guang sheng ជនជាតិចិន(បុគ្គលិក)អាយុ២៦ឆ្នាំ,ទី២.ឈ្មោះLiu […]

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កណ្តាល ៖ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថក្រុងសំពៅពូន បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុប ចំនួន ០៦នាក់ ភេទប្រុស។ កម្លាំងអាវុធហត្ថបានយកវត្ថុតាងចាប់យករួមមាន: ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០២ កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង, ទូរស័ព្ទដៃ ០៦គ្រឿង, ម៉ូតូ ០១ គ្រឿង, សម្ភារៈ ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

សន្តិសុខសង្គម

អធិការស្រុកដំណាក់ចង្អើរ លោក ស៊ូ ចាយ ត្រូវបានដកហូតតួនាទីឲ្យមកនៅត្រឹមជាមន្ត្រី

អធិការស្រុកដំណាក់ចង្អើរ លោក ស៊ូ ចាយ ត្រូវបានដកហូតតួនាទីឲ្យមកនៅត្រឹមជាមន្ត្រី ខេត្តកែប÷អតីតអធិការនគរបាលស្រុក ដំណាក់ចង្អើ ខេត្តកែប លោក ស៊ូ ចាយ ត្រូវបានលោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាសដកហូតមុខតំណែងពីអធិការនៃអធិការនគរបាលស្រុកដំណាក់ចង្ហើរឲ្យមកជាមន្ត្រី មូលហេតុល្មើសបទវិន័យនគរបាលជាតិ។ នេះបើយោងតាមសេចក្តីប្រកាសលេខ៧៣៨២ប្រក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលអង្គភាពអស្កាយញូសិ៍ ទើបទទួលបាននាព្រលប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។ សូមអានលម្អិតនូវប្រកាសដូចខាងក្រោម÷

សន្តិសុខសង្គម

ការបំផ្លាញធម្មជាតិ…តៃកុងឡានដឹកឈើស្លាប់ក្នុងកាប៊ីនណែកព្រូរបួសធ្ងន់

ខេត្តព្រះវិហារ៖តៃកុងឡានដឹកឈឺម្នាក់បានស្លាប់នៅក្នុងកាប៊ិនចំណែកព្រូឡានម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ សេចក្ដីរាយការណ៍ខេត្តព្រះវិហារបានដឹងថា នៅវេលាម៉ោងទៀបភ្លឺ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចទីឈិនពណ៌ ស្ថិតនៅភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ២០៨.២០៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។ សេចក្ដីរាយការណ៍បានបន្តថា អ្នកបើកបររថយន្តមានឈ្មោះធី ថន ភេទ ប្រុស អាយុ ៣៥ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងព្រៃស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ (ស្លាប់) អ្នករួមដំណើរមានឈ្មោះតន់ សារ៉ូ ភេទប្រុស អាយុ៣៦មុខរបរ កម្មករ រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រងរបួស(ធ្ងន់) បាក់ផ្លូវទាំងសងខាង។ រថយន្តម៉ាកម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AB-4229 បើកបរពីទិសខាងកើតទៅទិសខាងលិច។ សាកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តឧត្តរមានជ័យ។

សន្តិសុខសង្គម

ល្បែងស៊ីសងជល់មាន់ក្រុមហ៊ុន R78 អនឡាញកំពុងវាយលុកច្រើនផ្ទុយពីបទបញ្ជារបស់ប្រមុខដឹកនាំរដ្ឋាភិបាលនៅខេត្តកំពង់ចាម

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្ននេះមាន់ជល់អនឡាញតាមកុំព្យូទ័រឡេបថប របស់ក្រុមហ៊ុន R78 កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្ដាលំនៅឋានរបស់ប្រជាពលរដ្ឋ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ហាក់មិនរំខានដល់លោកឯម វឌ្ឍនា នោះឡើយសកម្មភាពនៃល្បែងជល់ មាន់អនឡាញតាមលេបថបកុំព្យូទ័រនេះ បានធ្វើឡើងជា ចំហដោយមិនញញើតច្បាប់ទម្លាប់ស្រុកទេសអ្វីឡើយ ហើយអាជ្ញាធរមានសមត្ថកិច្ចស្រុកស្ទឹងត្រង់ ក៏ធ្វើហាក់ ដូចជាមិនដឹង មិនឮ ចំពោះបញ្ហានេះដែរ។  បើតាមប្រភពបានឲ្យដឹងបន្ថែមថា មានបុរសម្នាក់ឈ្មោះ វណ្ណៈជាមន្ត្រីយោធានៅខេត្តកំពង់ចាម គឺជាអ្នកកាងមាន់ ជល់អនឡាញក្រុមហ៊ុនR78 នៅក្នុងខេត្តកំពង់ចាមនិងខេត្តរតនគិរី។ ប្រភពបន្ថែមថា បុរសម្នាក់នេះជាអ្នកកាងផ្ដាច់មុខនិងក៏ពាក់ព័ន្ធផងដែរចំពោះរបរល្បែងអនឡាញផ្សេងទៀតនៅក្នុងខេត្តកំពង់ចាម។ យ៉ាងណាក៏ដោយគេមិនដឹងថា តើហេតុអ្វីបានជាអាជ្ញាធរខេត្តកំពង់ចាមបែរ ជាបណ្ដែតបណ្ដោយឲ្យមានល្បែងស៊ីសងមាន់ជល់តាមអ៊ីនធឺណិតដោយមានអ្នកការយ៉ាងដូច្នេះទេ?   អ្នកភូមិបានប្រាប់ថា មាន់ជល់តាមកុំព្យូទ័រដោយប្រព័ន្ធអ៊ីនធឺណិតមានជាច្រើនកន្លែងដូចជានៅតាមផ្សារឬតាមទីប្រជុំជនតូចៗ,ហាងកាហ្វេឬលំនៅឋានប្រជាពលរដ្ឋផងដែរ។ ពលរដ្ឋនិយាយថា ល្បែងជល់មាន់អនឡាញ នៃក្រុមហ៊ុនR78 បាននិងកំពុងបង្កឲ្យមានបញ្ហាជាច្រើន ក្នុងសហគមន៍ ស្របពេលដែលអាជ្ញាធរមូលដ្ឋានប៉ុស្តិ៍ ក៏ដូចជាអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ធ្វើដូចជាមិនដឹង មិនឮ។ ប្រភពប្រាប់ថា ទីតាំងល្បែងស៊ីសងជល់មាន់ខុស ច្បាប់តាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែងក្នុងមូលដ្ឋានស្រុកស្ទឹងត្រង់នេះ កំពុងបើកដំណើរការដោយអនុញ្ញាតឱ្យក្រុមញៀនល្បែងលេង យ៉ាងគគ្រឹក គគ្រេងដោយមិនខ្លាចច្បាប់ទម្លាប់អ្វីឡើយ។ ក្រុមហ៊ុន R78 ត្រូវគេសង្ស័យថា ទំនងជាបានចែកលាបសក្ការៈ ឲ្យអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានស្រុកស្ទឹងត្រង់ នោះហើយ ទើបដំណើរការបានជាចំហរយ៉ាងនេះ។ […]

សន្តិសុខសង្គម

ប្រុងប្រយ័ត្ន! ទីតាំង​«​វី​ង​» វេ​រលុយ​មួយ​កន្លែង ត្រូវ​ចោរ​១ក្រុមបន្លំ​លួច​លុយ​ជាង៨,០០០​ដុល្លារអា​មេ​រិ​ក រួច​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​ គេចខ្លួន​ដោយ​សុវត្ថិភាព

ខេត្តបាត់ដំបង ​៖ ទីតាំង​«​វី​ង​» វេ​រលុយ​មួយ​កន្លែង ត្រូវ​ចោរ​មួយ​ក្រុម មាន​ប្រុស មាន​ស្រី ប្រើ​ល្បិច​បន្លំ​ចូល​លួច​យក​លុយ​អស់​ប្រហែល​៨,០០០​ដុល្លារអា​មេ​រិ​ក រួច​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​បណ្ដាក់​គ្នា គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី ០៦ មេ​សា ដែល​ស្ថិត​នៅ​ភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណ​ន់​។ ជន​រង​គ្រោះ​ឈ្មោះ សុខ បញ្ញា ភេទស្រ អាយុ​៣៨​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ​។ អ្នកស្រី សុខ បញ្ញា បាន​ប្រាប់​កោះសន្តិភាព​ថា ដំបូង​មាន​ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​មក​ឈប់​ខាង​មុខ រួច​ដើរ​ចូល​ទិញ «​កូ​កា និង ទឹក​សុទ្ធ​» អស់​លុយ​ជាង​៣​ម៉ឺន​រៀល​។ ក្រោយ​ទិញ​រួច ​ស្ត្រី​ម្នាក់​នោះ​ប្រាប់​ឲ្យ​អ្នក​ស្ត្រី​លើក​ទឹក​និង​កូកា​យក​ទៅ​ឲ្យ​ដល់​ម៉ូតូ ខណៈ​ស្ត្រី​ម្នាក់​នោះ​អង្គុយ​លើ​ម៉ូតូ​ជា​ស្រេច​។ គាត់​និយាយ​ថា ស្ត្រី​ម្នាក់​នោះ​បាន​ហុច​លុយ​ឲ្យ​ជាង​៣​ម៉ឺន​រៀល សុទ្ធតែ​ជា​លុយរាយ​ឲ្យ​គាត់​រាប់ ខ្ខះ​មុខ ខ្វះ​ក្រោយ​។ ប្រហែល​ក្នុង​ឱ​កាស​នេះ​ហើយ ដែល​ចោរ​ប្រុស​ម្នាក់​បាន​បន្លំ​ដើរ​ចូល​ពី​ចំហៀង​ទៅ​ប្រមូល​យក​លុយ​គាត់​អស់ពី​ក្នុង​កិ​តុ ក្នុង​បន្ទប់​«​វី​ង​» ។ លុះ​ពេល​គាត់​យក​លុយ​ទៅ​ទុក ស្រាប់តែ​បាត់​លុយ​អស់ ទើប​មានការ​ភ្ញាក់ផ្អើល ហើយ​ពេល​ឆែក​កាមេរ៉ា​សុវត្ថិភាព ទើប​ដឹង​ថា មាន​ចោរ​បន្លំ​ចូល​លួច ព្រោះ​កាមេរ៉ា​សុវត្ថិភាព​បាន​ថត​ជាប់​បុរស​ម្នាក់​ពាក់​មួយ​និង​ពាក់​ម៉ាស់​មុខ ដើរ​ចូល​ទៅ​លួច​លុយ និងដើរ​ចេញពីផ្ទះ រួច​ឡើង​ជិះ​ម៉ូតូ​ដែល​មា​នប​ក្ប​ពួក​ចាំ​ទ​ទូល​នៅ​លើ​ថ្នល់​រួច​គេចខ្លួន​បាត់​។ ចំពោះ​ការ​បាត់បង់ […]

សន្តិសុខសង្គម

ទីតាំងបនល្បែងមានវងអាប៉ោងពីរកន្លែងនឹងមាន់ជល់នៅខាងក្រោយប៉ុស្តិ៍ស្មោងខាងជើងកំពុងបើកលេងយ៉ាងរលូនមិនរំខានដល់នាយប៉ុស្តិ៍រដ្ឋបាលឃុំស្មោងខាងជើង

ខេត្តព្រៃវេង ទីតាំងបនល្បែងមានវង់អាប៉ោងដុះស្លែរពីរកន្លែងទី១៖ ស្ថិតនៅភូមិបើកទូក ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវេង ដែលមានម្ចាស់ផ្ទះឈ្មោះគ្រូណាងទី២៖ ភូមិគោកសុក្រំ នឹងទីតាំងមាន់ជល់មួយកន្លែងទៀតនៅក្បែរក្លៀកប៉ុស្តិ៍រដ្ឋបាលឃុំស្មោងខាងជើង តែម្តងបើកលេងដុះស្លែររាប់ឆ្នាំមកហើយចាប់តាំងពីខែសីហាឆ្នាំ២០២៣មកម្លេះ។ ប្រជាពលរដ្ឋបានមានចម្ងល់សួរទៅលោកមេប៉ុស្តិ៍ស្មោងខាងជើង នឹងលោក សុីវសុខុម អធិការស្រុកកំចាយមារថា៖ហេតុអ្វីបានជាអស់លោកមិនបង្រ្កាបល្បែងសុីសងទាំងនេះឬមួយក៏ទុកចិញ្ចឹមឆ្នាំង?បានជាមិនបង្រ្កាបបានជាបណ្តែតបណ្តោយឲ្យមេបនល្បែងទាំងនេះធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្តមិនតែប៉ុណ្ណោះអស់លោកបានអនុវត្តផ្ទុយនៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃទៀតផង។ ប្រជាពលរដ្ឋបានបន្តថាការបើកដៃឲ្យក្រុមបនល្បៃងបាញ់អាប៉ោងនឹងមាន់ជល់ពេញភូមិខាងពីសំណាក់មេប៉ុស្តិ៍ស្មោងខាងជើងនេះបានផ្គើនទៅបទបញ្ជាសម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ គួររំលឹកថា៖ កាលពីខែកុម្ភៈឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះសម្តេចហ៊ុនម៉ាណែត ក៏ធ្លាប់បានមានប្រសាសន៍ឲ្យបិទល្បែងសុីសងទូទាំងប្រទេសមិនគឺត្រូវការពង្រាយរោងចក្រមិនត្រូវពង្រាយទីតាំងល្បែងសុីសងនោះទេអាជ្ញាសមត្ថកិច្ចនឹងក្រសួងពាក់ព័ន្ធត្រូវយកចិត្តទុកដាក់បញ្ហាបង្រ្កាបនៅល្បែងសុីសងគ្រប់ប្រភេទ។ គេនៅចាំយ៉ាងច្បាស់ថាសម្តេចតេជោហ៊ុនសែនអតីត:នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាលោកធ្លាប់បានដាក់បទបញ្ជាឲ្យអភិបាលខេត្ត២៥ខេត្តក្រុងនឹងរាជធានីត្រូវតែយកចិត្តទុកដាក់ចុះបង្រ្កាបនៅល្បែងសុីសងគ្រប់ប្រភេទដែលកើតមាននៅដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងបើសិនជាមានទីតាំងបនល្បែងនៅតំបន់ដែលខ្លួនគ្រប់គ្រងនឹងត្រូវប្រឈមមុខដកហូតតំណែងទៀតផង។ ជុំវិញករណីនេះ លោកសុីវ សុខុម អធិការស្រុកកំចាយមារបានឲ្យដឹងតាមទូរស័ទ្ទកាលពីរសៀលថ្ងៃទី១១ ខែមិនា ថាលោកកំពុងតែឲ្យមេប៉ុស្តិ៍ធ្វើរបាយការណ៍មកលោកមហាជននៅចាំឃ្លាំមើលតើលោកអធិការរូបនោះចិត្តដឿងហ៊ានចុះបង្រ្កាបទីតាំងបនល្បែងនេះដែរឬទេ។

សន្តិសុខសង្គម

វង់ល្បែងអាប៉ោងដុះស្លែរនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតឈ្មោះ គុច ជាង ហៅតាស្វិត បារមីខ្លាំងបាំងភ្នែកសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មិនខ្វល់ពីបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រី

វង់ល្បែងអាប៉ោងដ៏ធំ កំពុងបើកលែងយ៉ាងគគ្រឹកគគ្រេង ដោយងអត់ខ្លាច អត់ខ្វល់ពីច្បាប់ ឬសមត្ថកិច្ចខាងណាមករំខាននោះឡើយ ព្រោះអ្នកបើកបានប្រាប់ថា គាត់បានរត់ការ សែនព្រេនជូនអាជ្ញាធរនិងសមត្ថកិច្ចរួចរាល់ហើយ។ គេគ្រប់គ្នាបានស្គាល់ថា កន្លែងបនល្បែងអាប៉ោងនេះ ស្ថិតនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបន្ទាយមានជ័យ មេបនល្បែងឈ្មោះ គុច ជាង(តាស្វិត)។ យោងតាមប្រភពពីអ្នកញៀនល្បែងបានបញ្ជាក់ថា ល្បែងអាប៉ោងនេះ លេងចាញ់ឈ្នះក្នុងមួយៗថ្ងៃរាប់មុឺនសែនបាត រាប់ពាន់ មុឺនដុល្លារ អ្នកខ្លះចាញ់ដាក់បញ្ចាំ ឡាន ម៉ូតូ ខ្សែក ទូរស័ព្ទ ប្លង់ដី ប្លង់ផ្ទះ ទាស់ទែងឈ្លោះប្រកែកកើតហិង្សាបែកបាក់ប្រពន្ធកូនក៏មាន។ ពលរដ្ឋនៅតំបន់នោះ បានប្រាប់ថាទោះជាលេងហ៊ោរកញ្ជ្រៀវ ស្រែកផ្អើលទាំងភូមិយ៉ាងណា ក៏មេភូមិ មេសង្កាត់ ឬមេប៉ុស្តិ៍ គេអត់ខ្វល់ដែរ។ ប្រភពដដែលបានដាក់ការសង្ស័យថា ប្រហែលជាមានការត្រូវរូវជាមួយអស់លោកក្នុងមូលដ្ឋានហើយ ទើបានបើកលេងយ៉ាងរំភើយបែបនេះ.។ មេបនល្បែងខាងលើនេះកំពុងតែប្រព្រឹត្តផ្ទុយនឹងផ្គើនបទបញ្ជារបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ទុយពី គោលនយោបាយភូមិឃសុវត្ថិភាពទាំង០៧ចំនុច ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ផ្ទុយនឹងច្បាប់នៃការបង្ក្រាបល្បែងស៊ីសងទៀត…តើមេបនល្បែងមានឈ្មោះ គុច ជាង ហៅតស្វិត នៅជានរណា បានជាមានបារមីខ្លាំងយ៉ាងនេះ? បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ […]