សន្តិសុខសង្គម

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការឃាត់ និងនាំយកម៉ូតូ ចំនួន១២គ្រឿងដែលបំពាក់បំពង់សុីមាំងឮសំឡេងខ្លាំងៗមកធ្វើកិច្ចសន្យាអប់រំ

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការឃាត់ និងនាំយកម៉ូតូ ចំនួន១២គ្រឿងដែលបំពាក់បំពង់សុីមាំងឮសំឡេងខ្លាំងៗមកធ្វើកិច្ចសន្យាអប់រំ

សៀមរាប ៖ ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការឃាត់ និងនាំយកម៉ូតូ ចំនួន១២គ្រឿងដែលបំពាក់បំពង់សុីមាំងឮសំឡេងខ្លាំងៗ មកធ្វើកិច្ចសន្យាអប់រំ និងឱ្យផ្លាស់ប្តូរចេញជាបន្ទាន់ នូវការបំពាក់បំពង់សុីមាំងដែលបង្កជាការរំខាន ដល់អ្នករួមដំណើរនៅលើដងផ្លូវ ក៏ដូចបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាបផងដែរ ៕

រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ

Leave a Reply

Your email address will not be published.