សន្តិសុខសង្គម

ការបំផ្លាញធម្មជាតិ…តៃកុងឡានដឹកឈើស្លាប់ក្នុងកាប៊ីនណែកព្រូរបួសធ្ងន់

ខេត្តព្រះវិហារ៖តៃកុងឡានដឹកឈឺម្នាក់បានស្លាប់នៅក្នុងកាប៊ិនចំណែកព្រូឡានម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

សេចក្ដីរាយការណ៍ខេត្តព្រះវិហារបានដឹងថា នៅវេលាម៉ោងទៀបភ្លឺ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចទីឈិនពណ៌ ស្ថិតនៅភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ២០៨.២០៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

សេចក្ដីរាយការណ៍បានបន្តថា អ្នកបើកបររថយន្តមានឈ្មោះធី ថន ភេទ ប្រុស អាយុ ៣៥ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងព្រៃស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ (ស្លាប់) អ្នករួមដំណើរមានឈ្មោះតន់ សារ៉ូ ភេទប្រុស អាយុ៣៦មុខរបរ កម្មករ រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រងរបួស(ធ្ងន់) បាក់ផ្លូវទាំងសងខាង។

រថយន្តម៉ាកម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AB-4229 បើកបរពីទិសខាងកើតទៅទិសខាងលិច។ សាកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តឧត្តរមានជ័យ។

Leave a Reply

Your email address will not be published.