ខេត្តបាត់ដំបង៖ នៅថ្ងៃ ចន្ទ៨រោចខែពិសាខឆ្នាំខាលចត្វាស័ក.ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១២និង៣០នាទីនៅចំណុចអណ្តូងកន្ទួត ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀងស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងក្នុងការិយាល័យសហការជាមួយ កម្លាំង ក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៩៦ត.ព្រ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ របស់លោក ឆ វីរៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបងដោយបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ យន់ ភារុណ ហៅ នួន ឬណុង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិគោរកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅ ចំណុចអណ្តូងកន្ទួត ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីអំឡុងខែកក្កដា និងខែកញ្ញ ឆ្នាំ២០២១។
ជនត្រូវចោទ បច្ចុប្បន្នបានកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដេីម្បីអនុវត្តតាមនីតិវិធី៕