សន្តិសុខសង្គម

កម្លាំងអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគ្រឿងញៀននៅស្រុកសំរោង

ខេត្តតាកែវ៖កម្លាំងនៃការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តតាកែវបានបង្ក្រាបករណីគ្រឿងញៀនមួយករណីនៅវេលាម៉ោង១៣ៈ៤០ នាទីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយអាវុធហត្ថស្រុកសំរោង ចំនួន០៩នាក់រថយន្ត០២គ្រឿង ម៉ូតូ ០២គ្រឿដឹកនាំ ដោយលោកអនុសេនីយ៍ត្រី ហួត វឿន នាយការិយាលយ័ស្ដីទី ដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្ដមជីវ ចាន់តារា ព្រះរាជអាជ្ញា សាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរ នៅចំណុចភូមិត្រពាំងរាំង (តាមផ្លូវ) ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

កម្លាំងជំនាញអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដែលមានឈ្មោះ ឆុំ រស្មី ភេទប្រុសអាយុ១៨ឆ្នាំ(ជួញដូរប្រើប្រាស់)រស់នៅភូមិរមន់ ឃុំ បឺងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។

កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន: ១-ម៉្សៅក្រាមសថ្លាចំនួន០៣កញ្ចប់២,៤២ទម្ងន់ក្រាម ( ថ្លឹងទាំងសំបក់ថង់) ២-ទូរសព្ទ័ចំនួន០១គ្រឿង
(ម៉ាកសាំសុង) ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងការិយាល័យជុំនាញប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនិតិវិធី។

 

Leave a Reply

Your email address will not be published.