សន្តិសុខសង្គម

មុខសញ្ញាលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកថ្មគោលឃាត់​ខ្លួនអនុវត្តតាមច្បាប់

ខេត្តបាត់ដំបង: កាលពីថ្ងៃ​ ចន្ទ​ ១៣កេីត​ខែ​អាសាឍ​ឆ្នាំ​ខាលចត្វាស័ក​ព.ស.២៥៦៦​ត្រូវនឹងថ្ងៃទី១១​ខែ​ កក្កដា​ ឆ្នាំ​២០២២វេលាម៉ោង​២២និង០០នាទីនៅចំណុចក្រុមទី១៤ភូមិកគោឃុំជ្រៃស្រុកថ្មគោលខេត្តបាត់​ដំបងមានករណីបទលួច(ម៉ូទ័រជំ​រុញទឹក)មួយបានកើតឡើងដែលករណី​នេះ​បង្ករដោយជនសង្ស័​យ​មិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួច​យកម៉ូទ័របូមជំរុញទឹករបស់ជនរងគ្រោះឈ្មោះសន គន្ធាភេទស្រីអាយុ៤៨ឆ្នាំរស់នៅក្រុមទី១៤​ភូមិកគោឃុំជ្រៃស្រុកថ្មគោលខេត្តបាត់ដំបង។
-*សំភារះបាត់បង់មានម៉ូទ័រជំរុញទឹក​១គ្រឿងម៉ាកSHININGពណ៌ស្លាទុំ លាយខ្មៅ។

នៅក្រោយកេីតហេតុជនរងគ្រោះបានរាយការ​ណ៍មកសមត្ថកិច្ចនគរបាលស្រុកថ្មគោល​ ហេីយ​ អនុវត្តតាមយោបល់ដឹកនាំរបស់លោក​ឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោកវរ​សេនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនី​យ៍​ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ ដឹកនាំកម្លាំ​ងផ្នែកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋជ្រៃធ្វើការស្រាវជ្រាវរហូតកំណត់​មុខសញ្ញាបាន និងឈានដល់ការឃាត់​ខ្លួនជនសង្ស័យចំនួន០​១​នាក់នៅថ្ងៃទី១​២ខែ​ កក្កដា​ឆ្នាំ​២០២២នេះដែលជនសង័្សយឈ្មោះទឹម រក្សា (ហៅតាំង)​ភេទប្រុ​សអាយុ៣១ឆ្នាំរស់នៅភូមិកគោ ឃុំជ្រៃស្រុកថ្មគោល​ខេត្តបាត់​ដំបង​និងដកហូតសម្ភារៈវត្ថុតាងគឺ
-ម៉ូទ័រជំរុញទឹក១គ្រឿងម៉ាក​SHINI​Nពណ៌ស្លាទុំលាយខ្មៅជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាន​នគរបាលស្រុកថ្មគោលដេីម្បីកសាងសំណុំរឿងបញ្ជូនមកការិ​យាល័យជំនាញអនុវត្តតាមច្បាប់៕(រូបភាពនគរបាលស្រកថ្មគោល)By kosal!

Leave a Reply

Your email address will not be published.