សន្តិសុខសង្គម

PMខេត្តឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹវត្ថុតាងនៅស្រុកសំរោង

ខេត្តតាកែវ: នៅវេលាម៉ោង១៦:៥០ នាទីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ ការិយាល័យប្រឆាំងគ្រឿងញៀន ចំនួន០៩នាក់ រថយន្ត០១គ្រឿង ម៉ូតូ ០៣គ្រឿសហការជាមួយអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ត្រី ហួត វឿន នាយការិយាលយ័ស្ដីទី ដោយមានការសម្របសម្រួលនិតិវិធីពី ឯកឧត្ដមជីវ ចាន់តារា ព្រះរាជអាជ្ញា សាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរ នៅចំណុចភូមិត្រពាំងវិហារ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។

ដោយកម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដែលមានឈ្មោះ សំរិត សុខលីម ភេទប្រុសអាយុ៣៨ឆ្នាំ( តាមផ្លូវ ) ជួញដូរប្រើប្រាស់ រស់នៅភូមិស្រីប្រសើរ ឃុំ ស្លា ស្រុកសំរោង ខេត្តតាកែវ ។

ដកហូតវត្ថុតាងរួមមាន:ម្សៅក្រាមសថ្លាចំនួន០១កញ្ចប់ទម្ងន់១.១៣ ក្រាម ( ថ្លឹងទាំងសំបក់) (ម្ចាស់ថ្នាំគេចខ្លួន) ទូរសព្ទ័០១គ្រឿង(អិនចុចពិល) ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងការិយាល័យជំនាញ
កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី ។

Leave a Reply

Your email address will not be published.