ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចចម្រុះ រួមមានអធិការដ្ថាននគរបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទអាជ្ញាធរខេត្ត បានធ្វើ
ការឃាត់ខ្លួនឈ្មួញទិញត្រី ពីបទល្មើសឆក់ត្រជាក់ម្នាក់ នៅវេលាម៉ោង 2 រសៀល ថ្ងៃទី 26 ខែមីនាឆ្នាំ 2022 នៅចំណុច ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ដោយដកហូតនូវត្រីឆក់បានពីរបទល្មើស ឆក់ត្រជាក់មួយចំនួនផងដែរ ។
លោក លី ឡា នាយខណ្ឌ័ រដ្ឋបាលជលផល កំពង់ឆ្នាំងបានឲ្យដឹងថាការឃាត់ខ្លួនអ្នកទិញត្រីឆក់ត្រជាក់ខាងលើគឺបន្ទាប់
ពី កាលពី 2 ថ្ងៃមុន សមត្ថកិច្ចបានចាប់ខ្លួន អ្នកប្រើឧបករណ៍ ឆក់ត្រជាក់ដែលជនជាតិវៀតណាមបានម្នាក់ ហើយបានឆ្លើយថា រាល់ពេលធ្វើសកម្មភាព ឆក់ត្រីបាន គឺយកមកលក់ឲ្យជនជាតិវៀតណាមខាងលើ ។
លោកបានបញ្ជាក់ថា អ្នកចាំទិញត្រីពីបទល្មើសឆក់ត្រជាក់ខាងលើមានឈ្មោះហ៊ី ប៊ុនធី ជនជាតិវៀតណាម អាយុ 27 ឆ្នាំនៅចំណុចកោះមនោក្នុងភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ។
ជាមួយនឹងការឃាត់ខ្លួនអ្នកទិញត្រីពីបទល្មើសឆក់ត្រជាក់ខាងលើនេះ សមត្ថកិច្ចយើង ក៏បានដកហូតត្រីឆ្លាំង ដែលជាប្រភេទត្រីអត់ស្រកា ដែលបានពីការនេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ត្រជាក់ផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាន សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការ តាមនីតិវិធី។
ដោយឡែកនៅថ្ងៃទី ទៅថ្ងៃទី 26 ខែមីនាដែលជា ថ្ងៃទី 3 ដែលសមត្ថកិច្ចចម្រុះបន្តអនុវត្តការចុះបង្ក្រាបបទល្មើសនេសាទ ដោយថ្ងៃនេះសមត្ថកិច្ចចម្រុះសរុបចំនួន 67 នាក់ ក្នុងនោះមានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង 15នាក់ ស្នងការដ្ឋាននគរបាលខេត្តចំនួន 26 នាក់ គណៈបញ្ជាការឯកភាពស្រុកទាំង 3 ចំនួន 17 នាក់និង សហគមន៍នេសាទ 9 នាក់ ដោយបានប្រើប្រាស់កាណូតចំនួន 15 គ្រឿង ចែកចេញជាបីគោលដៅ បង្ក្រាបបទល្មើស នៅក្នុងភូមិសាស្ត្រស្រុកកំពង់លែង ស្រុកជលគីរីនិងស្រុកបរិបូណ៌ ជាលទ្ធផល គឺរុះរើ របាំងសាច់អួនបានចំនួន17កន្លែង មានប្រវែង 11 30 ម៉ែត្រ បង្គោល700 ដើម លបលូសាច់អូន 9គ្រឿង រើសម្រាស់ 26 កន្លែងស្មើនឹង 1850 ម៉ែត្រការ៉េ បង្គោលចំនួន 470 ដើម និង មែកចំនួន 3600 មែកផងដែរ ។
ប្រភពរូបភាពពី Facebook
សម្រួលការផ្សាយដោយ Mr.Hang Ny Chief Executive Officer