ថ្ងៃអង្គារ ០៩រោច ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី ដោយមានបទបញ្ជារយ៉ាងមើងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រញូង ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចយើងបានចុះទៅដល់ចំណុចរោងចាំចំការស្វាយស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ កម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនទៅលើជនសង្ស័យចំនួន០៤នាក់ :
០១.ឈ្មោះ ឃឿន ភក្ដី ភេទប្រុសអាយុ ៣២ឆ្នាំ ភូមិព្រៃតាឡូយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ (មុខសញ្ញាជួញដូរសកម្ម) ។០២.ឈ្មោះ ហេន ស៊ីង ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិឬស្សីមួយគុម្ភ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ(មុខសញ្ញាជួញដូរសកម្ម)។ ០៣.ឈ្មោះ សៅ សេភេទប្រុស អាយុ ២៨ឆ្នាំនៅភូមិព្រៃតាឡូយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ(មុខសញ្ញាជួញដូរសកម្ម)។ ០៤.ឈ្មោះ ណាំ សុខា ភេទប្រុសអាយុ២៦ឆ្នាំ នៅភូមិបុស្សតាផង់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ (មុខសញ្ញាជួញដូរសកម្ម)។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចធ្វើការឆែកឆេរ ក៏ប្រទះឃើញមានម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន០៤កញ្ចប់ ធំ១កញ្ចប់ ធំល្មម០២កញ្ចប់ តូច០១កញ្ចប់ នៅនិងខ្លួនជនសង្ស័យ ភ្លាមនោះសមត្ថកិច្ចយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងរួមមាន :
ម្សៅក្រាមពណ៏សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន ០៤កញ្ចប់ ធំ០១កញ្ចប់ ធំល្មម០២កញ្ចប់ តូច០១កញ្ចប់ ទូរស័ព្ទចំនួន ០២គ្រឿង និងប្រដាប់វិចខ្ចប់មួយចំនួន រួចក៏បញ្ជូនជនសង្ស័យរួមនិងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។