សន្តិសុខសង្គម

Video ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីរក្សាទុកគ្រឿងញៀនខុសច្បាប់នៅស្រុកបាទី

ខេត្តតាកែវ៖ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង ១៥ និង០០នាទី ថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០២២ ក្រោមការបញ្ជាផ្ទាល់ពី វរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាល កម្លាំងនគរបាលជំនាញបានល្បាតនៅ ចំណុចភូមិត្រពាំងឬស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យ ០២ នាក់ និងឆែកឆេរឃើញក្រាមពណ៌ស សង្ស័យ សារធាតុញៀនខុសច្បាប់ ចំនួន ០១ កញ្ចប់តូច ទូរស័ព្ទ ០១គ្រឿង និងដកហូតបានម៉ូតូ ០១គ្រឿង រួចបន្តចាប់បក្សពួកបាន ០១នាក់ទៀត នៅចំណុចភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ឆែកឆេរឃើញក្រាមពណ៌ស សង្ស័យសារធាតុញៀនខុស ច្បាប់ ចំនួន ០២ កញ្ចប់ធំ ០១កញ្ចប់តូច ថង់វិចខ្ចប់មួយចំនួន បំពង់ជក់ថ្នាំញៀន ០៥ ទូរស័ព្ទ ០២គ្រឿង និងម៉ូតូ ០១គ្រឿង ដែលមាន :
១- ឈ្មោះ ម៉ោង រតនា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់ ដកហូតបានក្រាមពណ៌សសង្ស័យសារធាតុញៀនខុសច្បាប់ ០១ កញ្ចប់តូច ទូរស័ព្ទ ០១គ្រឿង និងម៉ូតូ ០១គ្រឿង។ ឃាត់ខ្លួនបាននៅចំណុចភូមិត្រពាំងឬស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ។
២- ឈ្មោះ សាន់ សុភ័ណ្ឌ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជើងកូត ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់។ ឃាត់ខ្លួនបាននៅចំណុចភូមិត្រពាំងឬស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ។
៣- ឈ្មោះ សយ ភក្តី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជើងកូត ឃុំសូភី ស្រុកបាទី ខេត្ត តាកែវ ជាមុខសញ្ញា ជួញដូរនិង ប្រើប្រាស់សារធាតុញៀនខុសច្បាប់។ ដកហូតបានក្រាមពណ៌ស សង្ស័យសារធាតុញៀនខុសច្បាប់ ចំនួន ០២ កញ្ចប់ ០១កញ្ចប់តូច ថង់វិចខ្ចប់មួយចំនួន បំពង់ជក់ថ្នាំញៀន ០៥ ទូរស័ព្ទ ០២គ្រឿង និងម៉ូតូ ០១ គ្រឿង ឃាត់ខ្លួនបាននៅចំណុច ភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ៕

By Mr.Hang Ny Chief Executive Officer / Telegram 010 70 34 70

Leave a Reply

Your email address will not be published.