ព័ត៌មានជាតិ សន្តិសុខសង្គម

ចាំមើលអ្នកណាខ្លះចោលសម្រាមខុសធុងបន្ទាប់ពីលោអភិបាលក្រុងដូនកែវ បំពាក់កាំមេរ៉ាសុវត្ថិភាពជាច្រើនគ្រឿងតាមដងផ្លូវសំខាន់ក្នុងក្រុង និងតាមសួនច្បារមាត់បឹងតាកែវ

ខេត្តតាកែវ៖ ចាំមើលអ្នកណាខ្លះចោលសម្រាមខុសធុងបន្ទាប់ពីលោអភិបាលក្រុងដូនកែវ បំពាក់កាំមេរ៉ាសុវត្ថិភាពជាច្រើនគ្រឿងតាមដងផ្លូវសំខាន់ក្នុងក្រុង និងតាមសួនច្បារមាត់បឹងតាកែវ។

លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានឲ្យដឹង នៅថ្ងៃសៅរ៍ ទី២៧ វិច្ឆិកា ២០២១ ក្រុមការងារ បានរៀបចំបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្តិភាពជាច្រើនគ្រឿង នៅតាមដងផ្លូវសំខាន់ៗ និងសួនច្បារមាត់បឹងតាកែវ ក្នុងគោលបំណងត្រួតពិនិត្យ និងទប់ស្កាត់សន្តិសុខសណ្តាប់នៅក្នុងក្រុង ព្រមទាំងដាក់ចាប់យកអ្នកតែងតែមានទម្លាប់យកសម្រាមមកបោះចោលក្រៅធុងឬផ្លុងចោលនៅតាមសួរច្បារនានាក្នុងក្រុង ដែលជាហេតុបង្កឱ្យមានផលប៉ះពាល់ដល់អនាម័យបរិស្ថានល្អស្អាតនៅក្នុងក្រុងដូនកែវ ។

សូមរំលឹកថា កន្លងមានប្រជាពលរដ្ឋខ្លះគាត់បានយកសម្រាមមកចាក់ចោលនៅទីសាធារណៈ ខ្វះសណ្តាប់ធ្លាប់ និងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន នឹងធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពទីក្រុងទៀត ហេតុនេះហើយទើបអាជ្ញាធរមានវិធានការបែបនេះ។

Leave a Reply

Your email address will not be published.