ខេត្តតាកែវ:ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកស្នងការខេត្តក្នុងការបង្ក្រាបបទល្មេីសផ្សេងៗក្នុងមូលដ្ឋាននា ថ្ងៃព្រហស្បត៍០៧រោចខែជេសខែជេស្ឋ ឆ្លូវត្រីស័ក ព.ស .២៥៦៥ ត្រូវនិងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០ នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍រដ្ឋបាលអូរសារាយនិងកម្លាំងវរៈលេខ ៣១៤ បានធ្វើការចេញល្បាតត្រង់ចំណុចគោលដៅសំខាន់ៗ លុះដល់ចំណុចចំការស្វាយស្ថិតនូវភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការសង្ស័យ សមត្ថកិច្ចយើងក៏បានធ្វើការឃាត់សាកសួរទៅលើជនសង្ស័យចំនួន០៣នាក់ ។
ជនសង្ស័យដែលបានឃាត់ខ្លួនទី ០១-ឈ្មោះ មាំ ពៅភេទប្រុសអាយុ ៣៧ឆ្នាំ ភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ ០២-ឈ្មោះ សន សុភាភេទស្រីអាយុ ៣១ឆ្នាំនៅភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
០៣. ឈ្មោះ ទ្រី ស ភេទទីបី អាយុ ៣១ឆ្នាំ នៅភូមិទួលសាំង ស្រុកអង្គបូរី ខេត្តតាកែវ និងធ្វើការឆែកឆេរ ក៏ប្រទះឃើញមានម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូចនៅនិងខ្លួនជនសង្ស័យ ភ្លាមនោះសមត្ថកិច្ចជំនាញក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់តែម្តង។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន : ម្សៅក្រាម ០២កញ្ចប់តូច ម៉ូតូ ០២ គ្រឿង និងទូរស័ព្ទចំនួន ០៣គ្រឿង រួចក៏បញ្ជូនជនសង្ស័យរួមនិងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។