ព័ត៌មានជាតិ

លោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក)ស្រុកត្រាំកក់នាំយកថវិកាប្រគល់ជូន…..

ថ្ងៃសុក្រ ០៩រោច ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនិងថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២១ លោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក)ស្រុកត្រាំកក់ លោកវរៈសេនីយ៍ត្រី យឹម សុភារុណ មេបញ្ជារការសឹករងស្រុកត្រាំកក់ (អនុប្រធាន ស.អ.ក ស្រុក) លោកអនុសេនីយ៍ឯក ឡា សុផាត មេបញ្ជារការរងអាវុធហត្ថស្រុកត្រាំកក់(អនុប្រធាន ស.អ.ក ស្រុក) លោក អ៊ុក ឡៃអ៉ិន ក្រុមព្រឹក្សាឃុំអង្គតាសោមតំណាងលោកមេឃុំ(ប្រធានកិត្តិយស ស.អ.កឃុំអង្គតាសោម)លោកអនុសេនីយ៍ត្រីសុខ ថន នាយរងប៉ុស្តិ៍តអង្គតាសោម (ប្រធានស.អ.ក ឃុំអង្គតាសោម) បានចូលរួមផ្ដល់ប្រាក់សមាគមអតីតយុទ្ធជនកម្ពុជា ចំនួន៤,០០០,០០០(បួនលានរៀល)ជូនចំពោះគ្រួសារសពចំនួន០១គ្រួសារ ឈ្មោះ ហ៊ុន អ៊ុន ភេទស្រី អាយុ ៨៤ឆ្នាំ មរណៈភាពដោយរោគប្រចាំកាយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ។

 

Leave a Reply

Your email address will not be published.