សន្តិសុខសង្គម

ស្នងការងប្រឆាំងគ្រឿងញៀនខេត្តឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅស្រុកត្រាំកក់

ខេត្តតាកែវ៖នៅថ្ងៃសុក្រ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០១ និង៣០នាទី ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានទទួលបញ្ជាពី លោក វរសេនីយ៍ឯក ចុល ចេក ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន
ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះល្បាតនៅចំណុចភូមិសាស្ត្រសំខាន់ៗរហូតដល់ចំណុចក្នុងភូមិត្នោតជុំ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ដាំ ដេត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ (រក្សាទុក -ប្រើប្រាស់)
២-ឈ្មោះ ដាំ មាស ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ (រក្សាទុក-ប្រើប្រាស់) និងដកហូតវត្ថុតាងនៅនិងខ្លួនជនសង្ស័យបានរួម មាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច-ទូរស័ព្ទចំនួន០១គ្រឿងម៉ាកOPPO និងឧបករណ៍ប្រើប្រាស់ថ្នាំ ញៀនមួយចំនួន រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published.