សន្តិសុខសង្គម

ក្រោយស្ងាត់ពីទូរទស្សន៍ធំៗមួយរយៈខ្លី លេងតាមអាយផេតនិងឡែបថបតូចៗម្តង

ខេត្តតាកែវ ក្រោយរាជរដ្ឋាភិបាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់លុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសល្បែងតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេស ងាកមកមើលខេត្តកណ្តាលវិញពិសេសនៅស្រុកកោះធំ គឺកំពុងដំណើរការលេងភ្នាល់រាល់ថ្ងៃតាមទីតាំងជាច្រើននៅលើអាយផេត និង ឡែបថបតូចៗ ផ្ទុតពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

មិនបាត់នោះទេ កំពុងតែរីកដុះដាលខ្លាំងណាស់ក្នុងស្រុកកោះធំ ខេត្តកណ្តាល នូវវង់ល្បែងស៊ីសងដូចជា ឡូតូអនឡាញ និង ជល់មាន់អនឡាញ ដែលដើមឡើយដាក់បញ្ចាំងភ្នាល់តាមទូរទស្សន៍ធំៗ ខណៈពេលនេះលេចចេញល្បែងភ្នាល់ទាំងនេះលើអាយផេត និងឡែបថប តូចៗទៅវិញ។ ដែលបញ្ហាទាំងនេះវាពិតណាស់និងបង្ករអសន្តិសុខក្នុងសង្គម អំពើហឹង្សាក្នុងគ្រួសារ ចោរកម្ម ដោយពលរដ្ឋមើលឃើញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ។

យោងតាមច្បាប់នៃការបង្ក្រាបល្បែងស៊ីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ជនណាលេងល្បែងស៊ីសងជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំម៉ឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។

មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(.០០០.០០០)ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។  ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា។ នឹងមាត្រា១០ និង១១ទៀតផង ….ការិយាល័យនិពន្ធនាយក​ 011789166, 0889282507

Leave a Reply

Your email address will not be published.