សន្តិសុខសង្គម

ល្បែងអាប៉ោងនិងមាន់ជល់បើកលេងរាល់ថ្ងៃនៅឃុំស្នោរ ស្រុកព្រៃកប្បាស លោកអធិការថាអត់ដឹង..

ខេត្តតាកែវ ៖ ក្រោយស្បើយពីល្បែងលេងភ្នាល់តាមអនឡាញ មួយរយៈនេះនៅស្រុកព្រៃកប្បាស ក្នុងឃុំស្នោរ បែរលេចមុខលេងភ្នាល់មាន់ជល់ និង លេងអាប៉ោង ដែលមានអ្នកញៀនល្បែងចូលលេងហ៊ោរកញ្ច្រៀវសឹងតែពលរដ្ឋរកពេលដេកពួនមិនបាន។

ប្រជាពលរដ្ឋនៅក្បែរទីតាំងដែលគេនាំគ្នាលេងល្បែងភ្នាល់នេះ បញ្ជាក់ថា បានបើកលេងជារៀងរាល់ថ្ងៃនិងមានមនុស្សមកលេងយ៉ាងច្រើនកុះករដូចហែរកឋិន ទាំងអ្នកក្នុងភូមិនិងអ្នកក្រៅភូមិ ដោយមិនដែលឃើញសមត្ថកិច្ចណាចុះមកបង្ក្រាបនោះទេ។ ចំពោះអ្នកដែលហ៊ានបើកទីតាំងលេងល្បែង ជល់មាន់និងអាប៉ោងនេះ បើតាមប្រភពច្បាស់ការបង្ហើបថា ជាមន្ត្រីប៉ូលីសនៅក្រសួងមហាផ្ទៃ ទើបបានជាមិនខ្លាចញញើតនិងច្បាប់ពិសេសអាជ្ញាធរមូលដ្ឋានសោះ។

ជុំវិញករណីនេះ លោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាសបានអោយដឹងថា លោកអត់បានដឹងថា នៅមូលដ្ឋានឃុំស្នោរនេះ មានគេលេងល្បែងជល់មាន់និងអាប៉ោងទេ។ លោកថា និងអោយកម្លាំងចុះទៅពិនិត្យហើយបើមានមែនលោកនិងធ្វើកិច្ចសន្យាបញ្ឈប់តែម្តង។

ប្រជាពលរដ្ឋនៅស្រុកព្រៃកប្បាសសុំធ្វើការសំណូមពរទៅ អាជ្ញាធរមានសមត្ថកិច្ច ពិសេសលោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស់ សុំមានវិធានការណ៍ក្តៅទៅលើវង់ល្បែងក្នុងមូលដ្ឋានផង ដូចជាករណីល្បែងស៊ីសងក្នុងឃុំស្នោរនេះជាដើម៕

បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។

មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា។ នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង ….

Leave a Reply

Your email address will not be published.