(ភ្នំពេញ)៖ មានការប៉ះទង្កិចគ្នាដោយអាវុធជាច្រើនគ្រាប់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមន្ដ្រីនគរបាលម្នាក់ស្លាប់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ។
បើតាមសេចក្ដីរាយការណ៍ ពេលកម្លាំងជំនាញកំពុងតាមប្រមាញ់ឧក្រិដ្ឋជនគ្រឿងញៀន ដែលជាជនជាតិចិននោះ ស្រាប់តែពួកគេបើកការបាញ់ប្រហារមកលើកម្លាំងនគរបាលតែម្ដង បានបណ្ដាលឲ្យមន្ដ្រីម្នាក់ស្លាប់នៅកន្លែង ។