សន្តិសុខសង្គម

បេីកបរក្នុងល្បឿនលឿនមិនគោរពសិទ្ធិអតិភាពរបួសស្រាលចំនួន ០២នាក់ និងខូចខាតរថយន្ត ០២គ្រឿង

សៀមរាប ៖ នៅថ្ងៃពុធ ០២កើត ខែជេស្ឋ ឆឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែ​មិថុនា ឆ្នាំ២០២២ វេលាម៉ោង​ ១៥ និង​ ០៣ នាទី​ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥ & ១៦ ស្ថិត​ក្នុង​ភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រីខេត្តសៀមរាប លើផ្លូវជាតិលេខ៦៧ មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ ស ស្លាកលេខ ត្បូងឃ្មុំ 3A-3264 មានសណ្តោងរ៉ឺម៉កពាក់ផ្លាកលេខ ត្បូងឃ្មុំ 4A-1384 បេីកបរដេាយឈ្មេាះ ប៉ូ ធុញ្ញា ភេទ ប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិទួលត្រាច ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

អ្នករួមដំណើរ ១.ឈ្មោះ ហូម ពីន ភេទប្រុស អាយុ ២០ឆ្នាំ។ អ្នករួមដំណើរមានទីលំនៅជាមួយគ្នាខាងលើ។
បើកបរមានទិសដៅត្បូងទៅជេីងបានបុកនឹងរថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌​ ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-6079 បេីកបរដោយឈ្មោះ អ៊ូ ថុល ភេទប្រុស អាយុ ៤០ឆ្នាំ​ រស់នៅភូមិក្រាំងអង្រ្គង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទិសដៅ​ពីកើតទៅលិច។

ក្នុងហេតុការណ៍​នេះបណ្តាលឲ្យ រងរបួសមនុស្សចំនួន ០២នាក់ :
១-ឈ្មោះ ប៉ូ ធុញ្ញា ភេទប្រុស (របួសស្រាល)
២-ឈ្មោះ អ៊ូ ថុល ភេទប្រុស (របួសស្រាល)
៣.ខូចខាតរថយន្តចំនួន ០២គ្រឿង (ធ្ងន់)

លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រីបានបញ្ជាក់ថា : មូលហេតុ​នៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបេីកបររថយន្តម៉ាក FORD RANGER ស្លាកលេខ ភ្នំពេញ 2BJ-6079 បើកបរមិនគោរពសិទ្ធិអាទិភាព និងរថយន្តម៉ាក HYUNDAI ស្លាកលេខត្បូងឃ្មុំ 3A-3264 បើកបរក្នុងល្បឿនលឿនផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ហើយប្រមូលវត្ថុតាង យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕

Leave a Reply

Your email address will not be published.