សន្តិសុខសង្គម

សមត្ថកិច្ចមានការសង្ស័យក៏ឃាត់សួរនាំធ្លាយវត្ថុតាងវាយខ្នោះល្មម

ថ្ងៃច័ន្ទ ០៤កើត ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០៨ខែវិច្ចិកា ឆ្នាំ២០២១ វេលាម៉ោង០២និង៤៥ នាទីទាបភ្លឺ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍រដ្ឋបាលលាយបូរ បានធ្វើការចេញល្បាតត្រង់ចំណុចគោលដៅសំខាន់ៗ លុះដល់ចំណុចលើផ្លូវលំគ្រួសស ស្ថិតនៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការសង្ស័យ សមត្ថកិច្ចយើងក៏បានធ្វើការឃាត់សាកសួរទៅលើជនសង្ស័យចំនួន០២នាក់។

ជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួនទី១-ឈ្មោះ តេង ឆៃ ហៅកៃ ភេទប្រុសអាយុ ២៨ឆ្នាំ នៅភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ

២-ឈ្មោះ សុខ កាន ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ និងធ្វើការឆែកឆេរ ក៏ប្រទះឃើញមានម្សៅក្រាមពណ៌សថ្លាចំនួន០៣ កញ្ចប់តូចនៅនិងខ្លួនជនសង្ស័យ ភ្លាមនោះសមត្ថកិច្ចជំនាញក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងរួមមាន : ម្សៅក្រាម ០៣កញ្ចប់តូច ម៉ូតូ ០១ គ្រឿង និងទូរស័ព្ទចំនួន ០១ គ្រឿង។

ជនសង្ស័យមានឈ្មោះ តេង ឆៃ ហៅកៃ មានដីការបង្គាប់អោយចាប់ខ្លួនរបស់លោក ស៊ឹង វុទ្ធី ចៅក្រមជំនុំជម្រះ លេខ ៩២ ឃ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ ជនសង្ស័យរួមទាំងវត្ថុតាងសម្ថកិច្ចយើងកំពុងកសាងសំណុំរឿងតាមនីតិវិធី ។

Leave a Reply

Your email address will not be published.