ខេត្តតាកែវ៖ នៅថ្ងៃសុក្រ ១១រោចខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៧ៈ១០នាទី នៅភូមិពន្លៃខាងត្បូង ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានករណីប៉ុនប៉ងឃាតកម្ម ០១ករណី។
ករណីនេះបានបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ព្រោក ហ៊ី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ បានយកកាំបិតនិងញញួរដេញកាប់ទៅលើឈ្មោះ ឈាង សី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកសិករ មានលំនៅភូមិ-ឃុំ ជាមួយគ្នា បានរងរបួសស្រាល ក្រោយពីបានទទួលបានព័ត៌មានភ្លាម ដោយបានការចង្អុលបង្ហាញពីឯកឧត្តមស្នងការនគរបាលខេត្ត និងការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។
ជុំវិញករណីនេះលោកវរសេនីយ៍ឯក យ៉ុង ប៊ុនយ៉ុន អធិការនគរបាលស្រុកបានឲ្យដឹងថាលោកបានដឹកនាំកម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពន្លៃ ចុះឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីសាកសួរ និងកសាងសំណុំ ដើម្បីចាត់ការតាមនីតិវិធី ។