តាកែវ÷ នៅវេលាម៉ោង ១៥នឹង ៣០នាទីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ កម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដឹកនាំដោយលោកវរសេនីយត្រី ចាន់ ជៀប អនុប្រធានមន្ទីរ និងសម្របសម្រួលនីតិវិធីដោយលោកស្រុីវ គឹមស្រស់ ព្រះរាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានចុះផ្ទាល់បង្ក្រាបជាក់ស្ដែងករណីជួញដូររក្សាទុកនូវសាធារធាតុញៀន (កញ្ឆាក្រៀម) ខុសច្បាប់ ស្ថិតក្នុងភូមិពោធ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតាកែវ។
កម្លាំងកងរាជអាវុធហត្ថបាន ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ មានឈ្មោះ ញ៉ែម សីហសិត ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ(បានធ្វើតេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន)។
កម្លាំងជំនាញវត្ថុតាង៖-កញ្ឆាក្រៀមចំនួន០១ថង់ ទម្ងន់ ២,៧គក ( ពីរគីឡូប្រាំពីរខាំ ) ថ្លឹងទាំងថង់ ។ ជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ។