សន្តិសុខសង្គម

ចោរគាស់ផ្ទះនៅស្រុកត្រាំកក់សមត្ថកិច្ចបានហើយដោយឡែកវត្ថុតាង…..

ខេត្តតាកែវ: ករណីលួចមានស្ថានទម្ងន់(គាស់ផ្ទះយកសម្ភារៈ) ដែលបានកើតឡើងកាលថ្ងៃពុធ ៧ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ៣០  វិច្ឆិកា ២០២២ ម៉ោង១១.១៥ នាទី  ចំណុចភូមិអង្គគគីឃុំពពេលមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចូលគាស់ផ្ទះប្រជាពលរដ្ឋឈ្មោះ ហេង សុភ័ក្រ ភេទប្រុសអាយុ ៣៧ឆ្នាំ  នៅភូមិអង្គរគគីឃុំពពេល។

ជនសង្ស័យបានប្រមូលយកអស់សម្ភារៈរួមមាន: ខ្សែកពេជ្រមួយខ្សែតម្លៃ 1,500ដុល្លា, ខ្សែកមាសមួយដំឡឹង,ខ្សែដៃពេជ្រមួយខ្សែតម្លៃ 4000 ដុល្លា,ចិញ្ចៀនពេជ្រតម្លៃ 5000 ដុល្លារ,ខ្សែកខ្សែដៃផ្លាកទីន 1 ដំឡឹង,ប្រាក់រៀល 30 លានរៀល,ប្រាក់ដុល្លារ 3000 ដុល្លារ,សរុបជាទឹកប្រាក់ 13500ដុល្លាប្រាក់រៀល 30លានរៀល រួចគេចខ្លួនបាត់ភ្លាមៗ។

ក្រោយពីទទួលបានព័ត៌មាននិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនិងដឹកនាំសម្របសម្រួលដោយឯកឧត្តមព្រះរាជអាជ្ញា សមត្ថកិច្ចយើងបានចុះទៅកាន់កន្លែងកើតហេតុធ្វើការស្រាវជ្រាវនិងឆែកកាមេរ៉ាសុវត្ថិភាពយើងកំណត់បានមុខសញ្ញាជនសង្ស័យ01នាក់ឈ្មោះឡុង តុលាភេទប្រុសអាយុ 30 ឆ្នាំនៅភូមិត្រាវអែមឃុំពពេល ក្រោយពីកំណត់បានមុខសញ្ញានិងភិនភាគនៅម៉ោង 18:00 សមត្ថកិច្ចយើងបានឃាត់ខ្លួនឈ្មោះឡុងតុលានៅចំណុចភូមិម្រុំឃុំតាភេមមមកសាកសួរតែជនសង្ស័យបានបដិសេធន៍។ប៉ុន្តែផ្អែកតាមការពិនិត្យរូបភាពក្នុងកាម៉ារាសុវត្ថិភាពនិងរូបភាពជាក់ស្តែងរបស់ជនសង្ស័យគឺមានភិនភាគស្លាកស្នាមស្នាមសាក់ស្នាមរបួសនិងខោអាវដែលសមត្ថកិច្ចយើងដកហូតពីមុខបន្ទប់ស្នាក់នៅរបស់ជនសង្ស័យគឺមានភាពស៊ីចង្វាក់គ្នាពិតៗតែម្ដង។

បើយោងតាមសេចក្ដីសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា-ផ្អែកតាមពាក្យបណ្ដឹងកំណត់ហេតុបណ្ដឹងរបស់ជនរងគ្រោះទាំងពីរករណី។ -ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ។ -ផ្អែកតាមវត្ថុតាងដែលយើងចាប់យកបាន។
-ផ្អែកតាមរូបភាពកាមេរ៉ាដែលយើងពិនិត្យឃើញ -ផ្អែកតាមស្លាកស្នាមលើខ្លួនជនសង្ស័យ។ -ផ្អែកតាមការឆែកឆេរផ្ទះជនសង្ស័យ។ -ផ្អែកតាមវត្ថុតាងipatដែលសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនដកហូតបានពីជនសង្ស័យកាលពីថ្ងៃទី 16 ខែវិច្ឆិកាឆ្នាំ 2022 ហើយជនរងគ្រោះទទួលស្គាល់ថា ipad នេះពិតជារបស់ខ្លួនដែលចោរគាស់ផ្ទះយក កាលពីថ្ងៃទី 15 ខែវិច្ឆិកាឆ្នាំ 2022 ។

ដូច្នេះសមត្ថកិច្ចសន្និដ្ឋានថាជនសង្ស័យឈ្មោះឡុងតុលាពិតជាបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់គាស់ផ្ទះជនរងគ្រោះឈ្មោះហេងសុភ័ក្រ្តពិតប្រាកដមែនកាលពីថ្ងៃទី 15 ខែវិច្ឆិកាឆ្នាំ 2022 និងថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2022 ។

លោកអធិការស្រុកត្រាំកក់បានឲ្យដឹងថា វត្ថតាងដែលជនរងគ្រោះបានបាត់សនត្ថកិច្ចជំនាញស្រាវជ្រាវមិនឃើញទេ។

Leave a Reply

Your email address will not be published.