សន្តិសុខសង្គម

យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួនតាម​បណ្ដឹង​ក្រុម​គ្រួសារ​ក្មេង​ស្រីករណីរំលោភសេពសន្ថវៈលេីអនីតិជន​

ខេត្តបាត់ដំបង​ ៖យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួនតាម​បណ្ដឹង​ក្រុម​គ្រួសារ​ក្មេង​ស្រី​ កាលពី​កាលពី​ថ្ងៃ​ទី​៩ ធ្នូ ឆ្នាំ២០ ២២ ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ត្រង់​ចំណុច​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោង​ប្ញ​ស្សី ​ក្រោយពីបានលួងលោម​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​យក​ទៅ​រួមភេទ​បាន​សម្រេច​ជាបន្តបន្ទាប់ចំនួន​០២​លើក ។ សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ វៀច តុលា ហៅ​ តុល អាយុ​ ២២​ឆ្នាំ នៅ​ភូមិ​​ចក​ធំ ឃុំ​កកោះ ស្រុក​មោង​ប្ញ​ស្សី រីឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​ ១១​ឆ្នាំ នៅ​ភូមិ​កកោះ ឃុំ​កកោះ​។

សមត្ថកិច្ចបញ្ជាក់​បន្តថា យុវជន​រូប​នេះ បាន​នាំ​ក្មេង​ស្រី​យក​ទៅ​រួម​ភេទ​នៅ​នឹង​ផ្ទះ​របស់​ខ្លួន​រហូត​បាន​សម្រេច​ចំនួន​ ០២​លើក​ ដោយលើកទី១ នៅ​យប់​ថ្ងៃ​ទី​០៦ ធ្នូ និង លើក​ទី​២ នៅ​យប់​ថ្ងៃ​ទី០៨ ខែធ្នូ​ ។ ហើយការ​ប្រព្រឹត្ត​លើក​ចុង​ក្រោយក៏ត្រូវបែកការ ដោយសារ​ក្រុមគ្រួសារក្មេងស្រីស៊ើប​ដឹង​រឿងរ៉ាវ ទើបអាណាព្យាបាលក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ចាត់ការ​យុវជន​រូប​នេះ​តាម​ច្បាប់​តែ​ម្ដង ​។

លោក ស គឹ​ម​ឡុ​ង អធិការស្រុកមោងឫស្សីបាន​ឲ្យដឹងថា បើ​តាម​យោងតាមចម្លើយ​បំភ្លឺ​របស់​ភាគី​ទាំង​០២”យុវជននិង ក្មេងស្រី” គឺ​ពួក​គេ​ហាក់​បាន​ព្រមព្រៀង​គ្នាក្នុងអន្លង់ស្នេហា មិន​មាន​នរណា​ចាប់បង្ខំ​នរណា​នោះទេ​ក្នុងការរួមភេទនោះ។ ប៉ុន្តែ​ក្រោយ​រឿង​នេះ​កើត​ឡើង​លើក​ទី​២ ក៏បាន​បែកធ្លាយ​ដល់​ក្រុម​គ្រួសារ ទើបអាណាព្យាបាលក្មេងស្រីប្តឹងមកសមត្ថកិច្វ ជួយអន្តរាគមន៍ ដោយសារ​តែ​ក្មេង​ស្រី​ទើប​មាន​អាយុ​ ១១​ឆ្នាំប៉ុណ្ណោះ ស្ថិត​ក្នុង​វ័យ​អនីតិជន​នៅឡើយ​។

Leave a Reply

Your email address will not be published.