ខេត្តតាកែវ៖ព្រឹកថ្ងៃសៅរ៍រ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោក ខាន់ សុខា និងលោកស្រី គា សុភូ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ូច ភា អភិបាលខេត្តអញ្ជើប្រគល់ផ្លែមៀនប៉ៃលិន(តាង៉ែន)ដល់រដ្ឋបាលនៃបណ្តាស្រុកទាំងអស់ទូទាំងខេត្ត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈរដ្ឋបាលខេត្តតាកែវ សម្រាប់ធ្វើការបែងចែកជូនដល់កងកម្លាំងទាំងបី មន្រ្តីរាជការ ការិយាល័យជុំវិញស្រុក ក្រុមគ្រូពេទ្យជួរមុខ។
ថ្លែងនាឱកាសនោះដែរ លោក ខាន់ សុខា អភិបាលរងខេត្តតំណាងឯកឧត្តមអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណចំពោះការផ្តល់ជូននូវផ្លែមៀន(តាង៉ែន) របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ចែកជូនដល់បណ្តាស្រុកទូទាំងខេត្ត រហូតដល់ឃុំ នឹងអរគុណកងអង្គរក្សរបស់នាយឧត្តមនីយ៍ ហុីង ប៊ុនហៀង ដែលបានជួយសម្រួលក្នុងការជញ្ជូនមកគល់ជូនដល់រដ្ឋបាលខេត្ត។
លោកបានថ្លែងបន្តសារជាថ្មីថា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកក្នុងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសបំផុតអំឡុងពេលនៃជំងឺកូវីដ-១៩។