លោក អ៊ុំ ចំរើន ចុះសួរសុខទុក្ខនិងចែកអំណោយជូន៥គ្រួសារដែលខ្វះខាតក្នុងអំឡុងពេលនៃការរីករាយរាលដាលជំងឺកូវីដ-១៩ ក្នុងឃុំធ្លក
តាកែវ៖ ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០២១ លោក អ៊ុំ ចំរើនប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទាំង នាំយកអំណោយរបស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ និងអំណោយសប្បុរសជន ចុះសួរសុខទុក្ខគ្រួសារដែលខ្វះខាត ចំនួន ០៥គ្រួសារ ក្នុងអំឡុងពេលនៃការរីករាយរាលដាលជំងឺកូវីដ-១៩ នៅភូមិរវៀង ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។
នាឱកាសនោះផងដែរ លោក អ៊ុំ ចំរើន ក៏បានធ្វើការណែនាំផ្តាំផ្ញើរ ទៅដល់ប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានភូមិឃុំខាងលើ សូមបន្តអនុវត្តនូវវិធានការណែនាំ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានការណែនាំរបស់ប្រមុខថ្នាក់នាំរបស់យើង ៣ការពារ ៣កុំ ឲ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួនបន្តទៀត ដើម្បីរួមគ្នាការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍យើង ជៀសផុតពីជំងឺឆ្លងកូវីដ១៩ ។
លោកបន្តថា ជាពិសេសបងប្អូនទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់ឲ្យបាន នូវជំងឺកូវីដបំលែងខ្លួនថ្មី ដែលកំពុងកើតមាននៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសរបស់យើង កុំឲ្យកើតមានក្នុងមូលដ្ឋានយើងរស់នៅឲ្យសោះ និងជាពិសេសបន្ថែមទៀតនោះ សូមបងប្អូនប្រជាពលរដ្ឋ ណាដែលមិនទាន់បានចាក់វាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១នោះ សូមទៅចាក់វាក់សាំងនេះអោយបានគ្រប់ៗគ្នាផង ដើម្បីបង្កើតភាពសុំាក្នុងខ្លួន ការពារកុំអោយឆ្លងកូវីដ១៩ ។
អំណោយដែលផ្តល់ជូនក្នុង១គ្រួសារ២ទទួលបាន៖អង្ករចំនួន ១០គីឡូ-មីខ្លាឃ្មុំ ៣៥កញ្ចប់-ត្រីខ ១០កំប៉ុង – ទឹកត្រី ២ដប-ទឹកស៊ីវអ៉ីវ ២ដប-ម៉ាស់ពេទ្យ ១ដុំ- សាប៊ូ ២ដុំ និងទឹកក្រូច ១ដប ផងដែរ ៕