នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម លី ប្រុស អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកគិរីវង់ និងលោក ស៊ុត ខុន អភិបាល នៃគណៈអភិបាលស្រុកគិរីវង់ អមដំណើរដោយ លោកវរសេនីយ៍ទោ ម៉ែន ចាន់ឌា មេបញ្ជាការ កងវរសេនាតូចលេខ១ អញ្ជើញចុះសាកសួរសុខទុក្ខដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្រ្តស្រុកគិរីវង់ ខេត្តតាកែវ នៅចំណុចច្រករបៀងកំណប់ ដំបូកសែន សំបុកមាន់ ដំណាក់ស្រូល និងច្រករបៀងឬស្សីបីគុម្ព។ ក្នុងនោះដែរឯកឧត្តម បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ដូចជា÷ អង្ករ មី ទឹកក្រូច ទឹកបរិសុទ្ធ មុង អង្រឹង ព្រមទាំងថវិកាក្នុង០១ នាក់ ៥០.០០០រៀល (ប្រាំម៉ឺនរៀល) ផ្តល់ជូនកងកម្លាំងផងដែរ ។