ព័ត៌មានជាតិ

លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧​សាខាខេត្តតាកែវ ឧបត្ថម្ភគ្រែចំនួន២០ដល់ទឹកសុទ្ធ២៥ ម៉ាស់១កេសធំ ដល់តំបន់ប្រតិបត្តិការសឹងរងខេត្តតាកែវ សម្រាប់ធ្វេីចត្តាឡីស័កមន្រ្តីយោធា

តាកែវ៖ លោក អេង ប៉ជាក អនុប្រធានចលនាយុជន​កម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ តំណាងលោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវ រួមនឹងក្រុមការងារ បានអញ្ជើញប្រគល់គ្រែចំនួន២០ ទឹកសុទ្ធ២៥ កេស ម៉ាស់១កេសធំ ដល់តំបន់ប្រតិបត្តិការសឹងរងខេត្តតាកែវ ទុកសម្រាប់ធ្វេីចត្តាឡីស័កទៅដល់មន្រ្តីយោធាណាដែលមានការប៉ះពាល់ដោយដោយប្រយោលនៅកងពលតូច​២ ដែលស្ថិតក្នុងឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ​ ។

ពិធីប្រគល់និងទទួលនេះ ធ្វើឡើងនៅរសៀលថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមទទួលពីលោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តតាកែវ និងលោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្តផងដែរ។
នៅក្នុងឱកាសប្រគល់ និងទទួលគ្រែនេះផងដែរ លោកអេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ បានពាំនាំប្រសាសន៍លោកប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ ថា ដោយមើលឃើញពីស្ថានភាពនៅប្រទេសកម្ពុជារបស់យើង ការឆ្លងរាតត្បាតជំងឺកូវីដ១៩នៅមិនទាន់ធូរស្បើយ និយាយដោយឡែកសម្រាប់ខេត្តតាកែវ ក៏នៅតែឆ្លងរាលដាលនៅសហគមន៍ឥតឈប់ឈរ ហើយអ្នកជំងឺកូវីដ១៩ ចេះតែកើនឡើង ទើបរូបលោកបានចាត់ឲ្យក្រុមការងារនាំយកគ្រែចំនួន២០ ទឹកសុទ្ធ និងម៉ាស់ជូនដល់តំបន់ប្រតិបត្តិការសឹងរងខេត្តតាកែវ ទុកសម្រាប់ឱ្យមន្រ្តីធ្វើចត្តាឡីស័កក្នុងកម្រិតស្រាលរបស់អង្គភាពខ្លួន ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ាមេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តតាកែវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក កែវ វ៉ាន្នី រួមនឹងក្រុមការងារចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្ត ដែលបានឧបត្ថម្ភគ្រែនេះឡើងដើម្បីទុកសម្រាប់ឱ្យមន្រ្តីរបស់តំបន់ប្រតិបត្តិការសឹងរងខេត្តតាកែវ ណាដែលបានឆ្លងជំងឺកូវីដ១៩ក្នុងស្ថានភាពកម្រិតស្រាល ហើយតាមរយៈសកម្មភាពឧបត្ថម្ភគ្រែទាំងនេះ សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ក៏ដូចជាការជួយចែករំលែកការលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងតែប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ៕

Leave a Reply

Your email address will not be published.