ព័ត៌មានជាតិ

បឹង​លំ​កុ​ដដែល​រដ្ឋាភិបាល​បានប្រកាស​ជា​តំបន់ការពារទេសភាព​

ភ្នំពេញ​៖​បឹង​លំ​កុ​ដ​ជា​បឹង​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​ព័ទ្ធជុំវិញ​ដោយ​ព្រៃព្រឹក្សា​ល​តាវ​ល្លិ៍ មាន​ទេសភាព​បៃតងខ្ចី ស្ថិតនៅក្នុង​ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី​។ ផ្ទៃ​បឹង​លំ​កុ​ដ​មាន​ទំហំ ២៥ ហិកតា​ហើយ​មាន​ជម្រៅ​រហូតដល់​ជាង​៧០​ម៉ែត្រ​និង​មានទឹក​ថ្លាយង់​។​បឹង​លំ​កុ​ដ​រួម​នឹង​តំបន់​ជុំវិញ​មាន​ទំហំ​ជាង ១១០ ហិកតា ត្រូវបាន​រាជរដ្ឋាភិបាល ប្រកាស​ដាក់​ជា​តំបន់ការពារទេសភាព​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ ២០១៨​។​បឹង​នេះ​មាន​ប្រវត្តិ​យូរលុង​មកហើយ​ថា អ្នកតា​ដែល​ថែរក្សា​នៅ​តំបន់​នេះ​គឺមាន​ឈ្មោះ គិរី​វ​ង្កុ​ដ​។​

​លោក​សឿន​ខេមរៈ​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​បានឱ្យដឹង​នៅថ្ងៃនេះ​ថា​តាំ​ពី​រដ្ឋាភិបាល​បានប្រកាស​ដាក់​បឹង​លំ​កុ​ដ​ជា​តំបន់​ការពារ​ទេ​ភាព​កាលពី​ចុងឆ្នាំ​២០១៨​មក​គឺ​យើង​បាន​បោះបង្គោល​ព្រំដី​ការពា​រយ៉ា​ង​ច្បាស់លាស់​។​ការពារ​បាន​នូវ​ព្រៃឈើ​សត្វព្រៃ​និង​ជីវចម្រុះ​ហើយ​មិនមាន​អ្នក​ចូលទៅ​រំលោភ​យក​ដី​មកកាន់​កាប់​ឡើយ​។​រក្សាបាន​នូវ​ទេសភាព​យ៉ាង​ស្រស់ត្រកាល​គួរអោយ​ចង់​ទស្សនា​កម្សាន្ត​។​

លោក​អនុប្រធាន​បានលើកឡើង​នូវ​កំណរ​កំណើត​បឹង​នេះ​កើតឡើង​ពី​ការ​បំផ្ទុះ​ភ្នំភ្លើង​តាំងពី​ដំណាលគ្នា​ទៅនឹង​បឹង​យក្ស​លោម​។​នៅក្នុង​ក្របខណ្ឌ​នៃ​ដំណើរ​ចុះ​ត្រួតពិនិត្យ​ការងារ​គ្រប់គ្រង​និង​អភិរក្ស​ធនធាន​ធម្មជាត​នៅ​ខេត្តរតនគិរី​។​កាលពីពេល​ថ្មីៗ​នេះ​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​រួម​នឹង​ថ្នាក់ដឹកនាំ​ខេត្តរតនគិរី​និង​ប្រតិភូ​បានធ្វើ​ទស្សនកិច្ច​នៅ​តំបន់ការពារទេសភាព​បឹង​លំ​កុ​ដដែល​ជា​ជា​បឹង​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​ព័ទ្ធជុំវិញ​ដោយ​ព្រៃព្រឹក្សា​ល​តាវ​ល្លិ៍​មាន​ទេសភាព​បៃតងខ្ចី​ស្ថិតនៅក្នុង​ឃុំ​សេ​ដា​ស្រុក​លំផាត់​ខេត្តរតនគិរី​។​

​លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃថា​បឹង​លំ​កុ​ដ​នេះ​មាន​ទេសភាព​ស្អាត​ស្រទន់​គ្របដណ្តប់​ដោយ​សមុទ្រ​ព្រៃ​ទាំង​ទឹក​ក្នុង​បឹង​ក៏​ដូច​ទេសភាព​ព្រៃ​គឺមាន​ពណ៌​បៃតង​គួរ​គយគន់​និង​ផ្តល់នូវ​ផាសុខភាព​ស្ទើរតែ​ឃើញ​ហើយ​ចង់​មក​ទីនេះ​ម្តងទៀត​មិនចេះ​ឆ្អែត​។​នេះ​ជា​ជង្រុក​អេកូ​ទេសចរណ៍​មួយ​អាច​ទាញ​មន្ត​ស្នេហ៍​ភ្ញៀវ​អោយមក​កំសាន្ត​កុំអោយ​ខាន​ឱ្យសោះ​៕

Leave a Reply

Your email address will not be published.