ព័ត៌មានអន្តរជាតិ

អន្តរជាតិ​៖​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​The Global Times កាលពី​ថ្ងៃ​សៅរ៍​ទី​៤​កក្កដា​ថា​ការដែល​អាមេរិក​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​កើន​ទ្វេដង​មកកាន់​សមុទ្រ​ចិន​ខាងត្បូង​«​អាចធ្វើ​ចិត្ត​របស់គេ​» តែ​ចិន​បានជ្រើសរើស​ទុក​កាំជ្រួច​ពិឃាត​នាវា​ផ្ទុក​យន្តហោះ​ធុន​DF-21D និង DF-26​រួចរាល់​អស់ហើយ​។​ ​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​សៅរ៍​អាមេរិក​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ពីរ​គ្រឿង​មក​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ចិន​បាន​កំពុង​ធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​នៅក្នុង​តំបន់​នេះ​ផងដែរ​។​ក្នុងការ​គំរាម​ដ៏​ព្រឺ​ខ្នង កាសែត​រដ្ឋ Global Times​បាន​និយាយថា ការវិភាគ​បាន​បញ្ជាក់ថា នាវា​អាមេរិក​អាច​ត្រូវ​បំផ្លាញចោល​នៅពេល​ណាមួយ​ដោយ​កាំជ្រួច​សម្រាំង​របស់​ចិន​។​ ​កាសែត​បានសរសេរថា​«​សមុទ្រ​ចិន​ខាងត្បូង ស្ថិតក្នុង​កណ្តាប់ដៃ​រប​ស់​កងទ័ព​រំដោះប្រជាជន​ចិន​ទាំង​ស្រុង ហើយ​ចលនា​របស់​នាវា​ដឹក​យន្តហោះ​អាមេរិក​ណាមួយ នៅក្នុង​តំបន់​អាច​ត្រូវ​បំផ្លាញ​តាមចិត្ត​របស់​កងទ័ព​រំដោះប្រជាជន​ចិន​។ ដែល​បានជ្រើសរើស​ទុក​សព្វាវុធ​ប្រឆាំង​នាវា​ផ្ទុក​យន្តហោះ​មួយចំនួនធំ ដូចជា​កាំជ្រួច​DF-21D និង DF-26​ដែលមាន​រហសនាម​ថា “​ជន​ពិឃាត​នាវា​ផ្ទុក​យន្តហោះ​”»​។​ ​ ចិន​និង​អាមេរិក បាន​ចោទប្រកាន់​គ្នា​ថា​បង្ក​ភាព​តានតឹង​នៅក្នុង​ផ្លូវទឹក​យុទ្ធសាស្ត្រ​នេះ ចំពេល​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​កំពុង​ជួប​បញ្ហា​ស្រាប់​មាន​ចាប់ពី​ជំងឺឆ្លង​កូ​វីដ​១៩ ពាណិជ្ជកម្ម​និង​បញ្ហា​ហុងកុង​។​នាវា​ផ្ទុក​យន្តហោះ​USS Nimitz និង USS Ronald Reagan​កំពុង​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ដើម្បី​គាំទ្រ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ​មួយ​នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​កងទ័ពជើងទឹក​អាម៉េរិក ។​ ​ឧ​ត្ត​មនា​វី ច​ច អឹម វី​កូ​ហ្វ ត្រូវបាន​កាសែត​ស្រង់​សម្តី​ដូចដែល​បាន​និយាយថា «​សមយុទ្ធ​នេះ​មិនមែនជា​ការឆ្លើយតប​នឹង​សមយុទ្ធ​ចិន​ដែល​ក្រសួងការពារជាតិ​អាមេរិក​រិះគន់​នោះទេ ។​នាវា​ដឹក​យន្តហោះ​អាមេរិក​បានធ្វើការ​ហ្វឹកហាត់​នៅ​ប៉ាស៊ីហ្វិក​ខាងលិច​ជា​យូរ​មកហើយ រួមទាំង​សមុទ្រ​ចិន​ខាងត្បូង ។​សមយុទ្ធ​លើក​នេះ​មានបំណង​បង្ហាញ​សញ្ញា​ទៅកាន់​ដៃគូ​និង​សម្ពន្ធមិត្ត​ថា យើង​ប្តេជ្ញា​រក្សា​សន្តិសុខ​និង​ស្ថិរភាព​តំបន់​»៕​សំណាង​

អន្តរជាតិ​៖​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​The Global Times កាលពី​ថ្ងៃ​សៅរ៍​ទី​៤​កក្កដា​ថា​ការដែល​អាមេរិក​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​កើន​ទ្វេដង​មកកាន់​សមុទ្រ​ចិន​ខាងត្បូង​«​អាចធ្វើ​ចិត្ត​របស់គេ​» តែ​ចិន​បានជ្រើសរើស​ទុក​កាំជ្រួច​ពិឃាត​នាវា​ផ្ទុក​យន្តហោះ​ធុន​DF-21D និង DF-26​រួចរាល់​អស់ហើយ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​សៅរ៍​អាមេរិក​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ពីរ​គ្រឿង​មក​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ចិន​បាន​កំពុង​ធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​នៅក្នុង​តំបន់​នេះ​ផងដែរ​។​ក្នុងការ​គំរាម​ដ៏​ព្រឺ​ខ្នង កាសែត​រដ្ឋ Global Times​បាន​និយាយថា ការវិភាគ​បាន​បញ្ជាក់ថា នាវា​អាមេរិក​អាច​ត្រូវ​បំផ្លាញចោល​នៅពេល​ណាមួយ​ដោយ​កាំជ្រួច​សម្រាំង​របស់​ចិន​។​

​កាសែត​បានសរសេរថា​«​សមុទ្រ​ចិន​ខាងត្បូង ស្ថិតក្នុង​កណ្តាប់ដៃ​រប​ស់​កងទ័ព​រំដោះប្រជាជន​ចិន​ទាំង​ស្រុង ហើយ​ចលនា​របស់​នាវា​ដឹក​យន្តហោះ​អាមេរិក​ណាមួយ នៅក្នុង​តំបន់​អាច​ត្រូវ​បំផ្លាញ​តាមចិត្ត​របស់​កងទ័ព​រំដោះប្រជាជន​ចិន​។ ដែល​បានជ្រើសរើស​ទុក​សព្វាវុធ​ប្រឆាំង​នាវា​ផ្ទុក​យន្តហោះ​មួយចំនួនធំ ដូចជា​កាំជ្រួច​DF-21D និង DF-26​ដែលមាន​រហសនាម​ថា “​ជន​ពិឃាត​នាវា​ផ្ទុក​យន្តហោះ​”»​។​

ចិន​និង​អាមេរិក បាន​ចោទប្រកាន់​គ្នា​ថា​បង្ក​ភាព​តានតឹង​នៅក្នុង​ផ្លូវទឹក​យុទ្ធសាស្ត្រ​នេះ ចំពេល​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​កំពុង​ជួប​បញ្ហា​ស្រាប់​មាន​ចាប់ពី​ជំងឺឆ្លង​កូ​វីដ​១៩ ពាណិជ្ជកម្ម​និង​បញ្ហា​ហុងកុង​។​នាវា​ផ្ទុក​យន្តហោះ​USS Nimitz និង USS Ronald Reagan​កំពុង​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ដើម្បី​គាំទ្រ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ​មួយ​នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​កងទ័ពជើងទឹក​អាម៉េរិក ។​

​ឧ​ត្ត​មនា​វី ច​ច អឹម វី​កូ​ហ្វ ត្រូវបាន​កាសែត​ស្រង់​សម្តី​ដូចដែល​បាន​និយាយថា «​សមយុទ្ធ​នេះ​មិនមែនជា​ការឆ្លើយតប​នឹង​សមយុទ្ធ​ចិន​ដែល​ក្រសួងការពារជាតិ​អាមេរិក​រិះគន់​នោះទេ ។​នាវា​ដឹក​យន្តហោះ​អាមេរិក​បានធ្វើការ​ហ្វឹកហាត់​នៅ​ប៉ាស៊ីហ្វិក​ខាងលិច​ជា​យូរ​មកហើយ រួមទាំង​សមុទ្រ​ចិន​ខាងត្បូង ។​សមយុទ្ធ​លើក​នេះ​មានបំណង​បង្ហាញ​សញ្ញា​ទៅកាន់​ដៃគូ​និង​សម្ពន្ធមិត្ត​ថា យើង​ប្តេជ្ញា​រក្សា​សន្តិសុខ​និង​ស្ថិរភាព​តំបន់​»៕​

   

Leave a Reply

Your email address will not be published.