ខេត្តតាកែវ :ដោយអនុវត្តតាមបទបញ្ជាយ៉ាងមឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសំរបសំរួលនីតិវិធីរឯកឧត្តម ឆេង ហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតសកែវ។
– លោកវរសេនីយ៍ឯក ឃុត ភិន អធិការនគរបាលស្រុកទ្រាំងបានដឹកនាំកម្លាំងផ្នែកជំនាញបានបន្តឃាត់ខ្លួនបក្សពួកជនសង្ស័យករណីលួចម៉ូតូ ០៣នាក់ជាប់ពាក់ពន្ធ័ អំពើលួចម៉ូតូកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ញាស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង១៨.០០នាទីកម្លាំងផ្នែកជំនាញស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់បន្ថែមទៀត។
១.ជនសង្ស័យឈ្មោះរើន រ៉ុង ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិចិន ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ
២.ជនសង្ស័យឈ្មោះសាន ឡុង ហៅពីង ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិឃុំជាមួយគ្នាខាងលើ មុខរបរកសិករ
៣.ជនសង្ស័យឈ្មោះហួន ធីប ភេទប្រុស អាយុ២០ឆ្នាំរស់នៅក្នុងភូមិឃុំជាមួយគ្នាខាងលើ មុខរបរកសិករ។
ដោយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នៅវេលាម៉ោង១៤.០០នាទីជនសង្ស័យឈ្មោះរើន រ៉ុង នឹងជនសង្ស័យឈ្មោះហួន ធីប បានដើរទៅលួចម៉ូតូមួយគ្រឿងម៉ាកហុងដា C50 ចង្កៀងជ្រុង ពណ៌ទឹកប៊ិច ស្លាកលេខតាកែវ1C 0780 របស់ជនរងគ្រោះឈ្មោះសៅ កង ភេទស្រី អាយុ៨១ឆ្នាំរស់នៅភូមិត្រពាំងបបុស្ស ឃុំស្រង៉ែ ស្រុកទ្រាំង ដែលជនរងគ្រោះទុកលើខ្នងប្រឡាយចុះដកស្មៅស្រែ។
ពេលលួចបាន ភ្លាមៗនោះជនសង្ស័យបានទូរសព្ទ័ហៅជនសង្ស័យឈ្មោះសាន ឡុង ហៅពីងជិះម៉ូតូដែលលួចបានទាំងបីនាក់ទៅលក់អោយជនសង្ស័យឈ្មោះហួន វណ្ណី ហៅតូយ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្រាំងឈើនាង ឃុំអង្កាញ់ ស្រុកទ្រាំងខេត្តតាកែវ(ករណីនេះជំនាញជូនរបាយការណ៏នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣រួចហើយ)។
ក្រុមនេះកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង១១.០០នាទីព្រឹកជនសង្ស័យឈ្មោះប្រូក ភេទប្រុស អាយុប្រហែល៣០ឆ្នាំរស់នៅភូមិចិន ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ។ មធ្យោបាយដោយម៉ូតូមួយគ្រឿងដឹកជនសង្ស័យពីរនាក់
១.ឈ្មោះរើន រ៉ុង..២.ឈ្មោះសាន ឡុង ទៅទំលាក់ឈ្មោះរើន រ៉ុង លួចម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ស្លាកលេខកំពង់ចាម 1B 4764 របស់ជនរងគ្រោះឈ្មោះវុិត ឃុន ភេទប្រុសអាយុ៤១ឆ្នាំរស់នៅភូមិព្រៃភ្លង ឃុំសំបួរស្រុកទ្រាំង ខេត្តតាកែវ ទុកនៅវាលស្រែក្នុងភូមិចុះទៅច្រូតស្មៅ។
នៅពេលលួចបានជនសង្ស័យទាំងបីនាក់បានជិះម៉ូតូនេះទៅលក់អោយជនសង្ស័យឈ្មោះហួន វណ្ណី ភ្លាមៗ។ ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនិតីវិធីច្បាប់។