តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ខែមេសាឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល និងជូនដំណេីរយោធិន នៃកងរាជអាវុធហត្ថទេីបជ្រេីសរេីសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំរាយ)។
ពិធីនេះដែរមានការអញ្ជេីញចូលរួមដោយ លោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ គង់ ស៊ីថា ប្រធានពន្ធនាគារខេត្តតាកែវ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអាណាព្យាបាលបងប្អូនសាច់ញាតិដែលមកជូនដំណេីរយោធិន នៃកងរាជអាវុធហត្ថដែលត្រូវចូលហ្វឹកហ្វឺនដេីម្បីបំពេញកាតព្វិកិច្ចការងារ។ សូមបញ្ជាក់ផងដែរថា យោធិននៃកងរាជអាវុធហត្ថទេីបជ្រេីសរេីសថ្មី(ជាប់ជាស្ថាពរ) សរុបចំនួន ៤៥នាក់ ។
ក្នុងឱកាសដែរ ឯកឧត្តមអភិបាលខេត្តតាកែវក៍មានការផ្តល់ថវិកា ដើម្បីលើកទឹកចិត្តដល់យោធិន នៃកងរាជអាវុធហត្ថទេីបជ្រេីសរេីសថ្មីចំនួន៤៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០,០០០រៀលផងដែរ៕