តាកែវ : ជនសង្ស័យចំនួន២នាក់រួមជាមួយវត្ថុតាងជាក់ស្តែងត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសធ្វើការឃាត់ខ្លួនរួចកសាងសំណុំរឿងបញ្ជូនមកការិយាល័យប្រឆាំង ការជួញដូរគ្រឿងញៀនខេត្តដើម្បីចាត់ការបន្ត ខណ:ពេលដែលជនសង្ស័យបានយកគ្រឿងញៀនមកលាក់ទុកក្នុងរោងទុកចោល១កន្លែង។
ហេតុការបាប់ខ្លួនក្រុមជួញដូគ្រឿងញៀននេះបានកើតឡើងកាលពីថ្ងៃទី៣ ៣ ២០២៣ វេលាម៉ោង១៦នឹង៤០នាទីល្ងាច នៅក្នុងភូមិថ្មីឃុំរវៀងស្រុកសំរោងខេត្តតាកែវ។ លោក វរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវបានអោយដឹងថាដោយមានការណែនាំពី លោកឧត្តមសេនីយ៏ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តនឹងមានការសម្របសម្រួលនីតិវិធី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដបូងខេត្ត ចុះបង្រ្កាបករណីជួញដូររក្សាទុកនូវសារធាតុញៀន ជាក់ស្តែងនៅចំណុចរោងទុកចោលខាងក្រោយផ្ទះនៅភូមិឃុំខាងលើ។
+ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២ នាក់
១/ឈ្មោះ ផាត់សុផល ហៅផល ភេទប្រុសអាយុ ៣៥ ឆ្នាំ ( មិនពិតប្រាកដ) ជួញដូរ និងប្រើប្រាស់ រស់នៅភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។
២/ឈ្មោះណុប ពេជ្រ ភេទប្រុស អាយុ ៣០ ឆ្នាំ ( មិនពិតប្រាកដ) ផ្តល់ទីតាំងជួញដូរ ប្រើប្រាស់ ។
រស់នៅភូមិឃុំកើតហេតុខាងលើ។ លោកវរសេនីយ៍ឯកង៉ែត ចាន់ធី មេបញ្ជាការរងបានបន្តទៀតថាចំពោះវត្ថុតាងដែលដកហូតបានរួមមានម្សៅក្រាមសថ្លាចំនួន ០៤ កញ្ចប់(ធំ០២ តូច០២ ) ទម្ងន់ : ៦៨,៤៣ក្រាម (ថ្លឹងទាំងសំបក់ថង់)
– សម្ភារៈជក់ថ្នាំញៀនមួយចំនួន
– ទូរស័ព្ទដៃ០១គ្រឿង (អិនចុចពិល) ។នៅចំពោះមុខកំលាំងជំនាញជនសង្ស័យបានសារភាពថាពួកគេពិតជាបានរក្សានឹងលាក់ទុកគ្រឿងញៀនពិតប្រាកដមែន។
លោកហ៊ួត វឿន ប្រធានការិយាល័យប្រឆាំងការជួញដូគ្រឿងញៀនខេត្តបានអោយដឹងថាជនសង្ស័យទាំង០២នាក់និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរួចហើយដើម្បីកាត់ទោសទៅតាមច្បាប់។