ព័ត៌មានជាតិ

រដ្ឋបាលខេត្តតាកែវរៀបចំពិធីអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ក្រោមប្រធានបទ «ស្ត្រី​រួមគ្នារក្សាសុខស​ន្តិភាពដេីម្បីកិច្ចអភិវ​ឌ្ឍ​ ក្នុងយុគសម័យឌីជីថល»

តាកែវ៖រដ្ឋបាលខេត្តតាកែវ​ នៅព្រឹកថ្ងៃពុធទី០១ ខែមីនា ឆ្នាំ២០២៣បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ក្រោមប្រធានបទ «ស្ត្រី​រួមគ្នារក្សាសុខស​ន្តិភាពដេីម្បីកិច្ចអភិវ​ឌ្ឍ​ ក្នុងយុគសម័យឌីជីថល»។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ និន សាផុន​ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភាជាតិ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ​ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និង លោកជំទាវ ស្រី ប៉ុណ្ណាដាវី ដោយមានការ ចូលរួមពីសំណាក់​ លោកជំទាវ នូ សុវណ្ណនី​ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រី​ អភិបាលរងខេត្ត​ លោកស្រី ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ​ លោក​ លោកស្រី​ អភិបាល​ អភិបាលរង​ ក្រុង​ ស្រុក​ ​យុវជនកាកបាទក្រហមខត្ត​ កាយរិទ្ធជាតិខេត្ត​ លោគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្ស​ មន្រ្តីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត​ ជាស្ត្រីជាច្រេីនរូបផងដែរ។

បន្ទាប់ពីការផ្តល់នូវមតិសំណេះសំណាលប្រកបដោយអត្ថន័យថ្លៃថ្លា និងស្និទ្ធស្នាល ឯកឧត្តមអភិបាលខេត្តតាកែវក៏បានផ្ដល់ជូននូវបាច់ផ្កាជូនដល់ភរិយា ដើម្បីបង្ហាញអំពីសេចក្តីស្រឡាញ់ យ៉ាងជ្រាលជ្រៅ ចំពោះស្រ្តី និងបានឧបត្ថម្ភថវិកាជូនដល់មន្រ្តីរាជការ នៃរដ្ឋបាលខេត្តតាកែវ ជាស្ត្រីនូវថវិកាចំនួន៥០,០០០រៀល សរុបចំនួន២១០នាក់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមអភិបាលខេត្តតាកែវ បានជូនពរដល់ស្ត្រីទូទាំងខេត្តតាកែវទទួលបានសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច ចៀសផុតពីជំងឺកូវីដ១៩ និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🇰🇭🇰🇭🇰🇭❤️❤️❤️

Leave a Reply

Your email address will not be published.