ព័ត៌មានជាតិ

ម្ចាស់​រថយន្ត​តូចធំ​សម្រុក​ទៅពិនិត្យ​លក្ខណៈ​ប​ច្ចក​ទេស​រយៈពេល​៨​ថ្ងៃ​ចំនួន​ជិត​១.០០០​គ្រឿង​

​ខេត្តស្វាយរៀង​៖​ម្ចាស់​រថយន្ត​តូចធំ​បាននាំគ្នា​យក​រថយន្ត​ទៅពិនិត្យ​លក្ខណៈ​ប​ច្ចក​ទេស​(​ឆៀក​)​យ៉ាង​​ច្រើន​កកកុញ​បន្តកន្ទុយ​គ្នា​នៅ​ក្រុង​ស្វាយរៀង​រយៈពេល​៨​ថ្ងៃ​ដោយ​រថយន្ត​ត្រួត​ពិ​និ​ត្រួ​ច​ចំនួន​៩៥១
​គ្រឿង​។​

​លោក​ព្រំ​ផូ​ប្រធានការិយាល័យ​ដឹកជញ្ជូន​នៃ​មន្ទីរ​សាធារណៈការ​និង​ក​ជញ្ជូន​ខេត្តស្វាយរៀង​បានឱ្យដឹងថា​៖​យានយន្ត​ដែល​មក​ពិនិត្យ​បច្ចេកទេស​នេះ គឺមាន​មកពី​ខេត្តព្រៃវែង​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្តស្វាយរៀង ។​ក្នុង​មួយ​ថ្ងៃជា​មធ្យម​ត្រួតពិនិត្យបាន​ចាប់ពី​៨០​គ្រឿង​ទៅ​១២០​គ្រឿង​បើ​ប្រព័ន្ធគ្រប់គ្រង​គ្មាន​បញ្ហា​។​

​ដោយមាន​រថយន្ត​នៅតែ​សម្រុក​មក​ធ្វើ​ឆៀក​ច្រើន​នៅឡើយ​ទើប​សម្រេច​នៅ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​នេះ​រហូតដល់​ថ្ងៃទី​១៥​ឧសភា​ឆ្នាំ​២០២០​ទើប​បញ្ចប់​។​លោក​បន្ថែមថា​រហូតមក​ដល់​រសៀល​ថ្ងៃទី​១៣​ឧសភា​នេះ​មាន​យានយន្ត​តូចធំ​ដែល​បាន​ត្រួតពិនិត្យ​បច្ចេកទេស​(​ឆៀក​)​រួច​ចំនួន​៩៥១​គ្រឿង​។​

​យោងតាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​លេខ​៣៩ អនក្រ​. បក ត្រង់​ជំពូក​ទី​៣​មាត្រា​៧​ថ្មី​ចំណុច​ទី​៤​បាន​បញ្ជាក់ថា​ត្រូវ​ពិន័យ​អ្នកបើកបរ​រថយន្ត​ធុន​ស្រាល​ទឹកប្រាក់​ចំនួន​១៨០.០០០​រៀល​និង​អ្នកបើកបរ​រថយន្ត​ធ្ងន់ធ្ងរ​ទឹកប្រាក់​ចំនួន​៣៧៥.០០០​រៀល​។​

ចំពោះ​អំពើ​ល្មើស​បើកបរ​ដោយ​គ្មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​ឬ​ប្រើ​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ បច្ចេកទេស ហួស​សុពលភាព​៕

Leave a Reply

Your email address will not be published.