ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ៍ ទី០៥ ខែកក្ដដា ឆ្នាំ២០២២នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យកាត់ឬសសីមាព្រះវិហារមរតក ប៊ុន សាងលី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តស្លែង ស្ថិតនៅឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ។
ដែលពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ និង ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំង មន្រ្តីរាជការ សិស្សានុសិស្ស ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ៕