ភ្នំពេញ៖ស្ត្រីម្នាក់បានបើករថយន្តឡង់គ្រីះស័ររពណ៌ខ្មៅគ្មានស្លាកលេខយ៉ាងលឿនទៅបុកបង្កាន់ដៃស្ពានអាកាស៧មករារងការខូចខាតយ៉ាងដំណំដោយស្ត្រីវ័យក្មេងម្នាក់នោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ។ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោកកាលពីយប់ថ្ងៃទី១ខែឧសភាឆ្នាំ២០២០។ ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាដំបូងឡើយគេឃើញស្រីស្អាតម្នាក់បានបើករថយន្តឡង់គ្រីះស័រ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុខាងលើក៏រ៉េចង្កូតមកស្ដាំដៃបន្តិចស្រាប់តែបុកនឹងបង្កាន់ដៃស្ពានអាកាស៧មករាបណ្តាលឲ្យរងការខូចខាតបង្កាន់ដៃស្ពាន។ ចំណែកឯរថយន្តវិញបានរងការខូចខាតកំពិតផ្នែកខាងមុខ។រថយន្តបានព្យាយាមបើករត់បានចម្ងាយប្រហែល១០០ម៉ែត្រមកឈប់នៅការ៉ាស់សាំងសូគីម៉ិចដោយសារតែរថយន្តមានផ្សែងហុយចេញពីក្នុងម៉ាស៊ីនហើយអ្នកបើកបរខ្លាចឆេះក៏ឈប់រថយន្ត។ ក្រោយពីកើតហេតុសមត្ថកិច្ចចុះមកស្ទូចយករថយន្តបង្កព្រមទាំងស្រីអ្នកបើករថយន្តនោះទៅស្នងការ នគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
