ព័ត៌មានជាតិ

លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុង ដូនកែវ និង ជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្រុងដូនកែវ បាននាំយកថវិកា….

រសៀលថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២

លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុង ដូនកែវ និង ជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្រុងដូនកែវ បាននាំយកថវិកា បេឡាមរណសង្រ្គោះ ចំនួន ៤,០០០,០០០រៀល (បួនលានរៀលគត់) ជូនចំពោះម្តាយរបស់សព លោក ស៊ុន ចាន់ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ ដែលបានទទួលមរណភាព កាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២២ នៅភូមិត្រពាំងឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ដោយរោគាពាធ ក្នុងអាយុ ៣៤ ឆ្នាំ។ បន្ថែមពីលើនោះ ផ្នែកសឹករងក្រុងដូនកែវបានឧបត្តម្ភ នូវអង្ករចំនួន១បាវ ទឹកស៊ីអ៊ីវចំនួន ១យួរ និងទឹកត្រីចំនួន ១យួរផងដែរ។

នាឳកាសនោះផងដែរ លោក អភិបាលក្រុង ក៏បានសម្តែងនៅការសោកស្តាយ និង ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព និងបានកោតសរសើរនូវគំរូវីរភាពដ៏ អង់អាចក្លាហានរបស់លោកក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

ក្នុងពិធីនេះផងដែរ មានការចូលរួមដោយ លោកប្រធាន ការិ.សង្គមកិច្ច និងសុខុមាលភាពសង្គម កងកម្លាំងទាំងបី និងលោកចៅសង្កាត់បារាយណ៍ផងដែរ៕

Leave a Reply

Your email address will not be published.