

Related Articles
មានVideo និយាយអំពីកម្មឧក្រិដ្ឋដែលសូម្បីតែផែនដីក៏មិនអាចទ្របាន
និយាយអំពីកម្មឧក្រិដ្ឋដែលសូម្បីតែផែនដីក៏មិនអាចទ្របាន។ កម្មវិធីជីវិតក្រោមម្លប់ព្រះធម៌ ផ្សាយចេញពីវត្តត្រៃលក្ខណញ្ញាណតាកែវ(វត្តអាស្រម) តាមរយៈវិទ្យុ FM ជាតិគោគធ្លក 92.5 Mhz សូមអនុមោទនា !
ហេតុអ្វីបានជាលោកគ្រូ ហង្ស មុនី លើក៣ចំនុចនេះមកនិយាយ…?
(#edu) កាលពីពេលថ្មីៗនេះមានគណនី Facebook ដែលមានឈ្មោះថា លោក គ្រូហង្ស មុនី គេសង្កេតឃើញថាមានការបង្ហោះសារចែករំលែកនូវការអប់រំជាបន្តបន្ទាប់នៅលើបណ្តាញសង្គមផងដែរ។ ដោយឡែកកាលពីថ្ងៃ អង្គារ ៨ កើត ខែ ភទ្របទ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៤កញ្ញា ២០២១ នេះនៅលើបណ្តាញសង្គមដដែលក៏បានចែករំលែកនូវសារអប់រំចំនួន ០៣ ចំនុច ដែលពិចារណាហើយនាំឲ្យជីវិតភ្លឺស្វាងនឹងរឹមាំទៀតផង។ ១ បើគេមើលងាយអ្នក អ្នកត្រូវចេះមើលលើទឹកចិត្តខ្លួនឯង ។ តែបើគេស្អប់អ្នកវិញ អ្នកត្រូវចេះស្រលាញ់ខ្លួនឯងឲ្យបានច្រើន។ ២ អ្នកត្រូវធ្វើជាមនុស្សទឹកកន្លះកែវ កុំធ្វើជាមនុស្សទឹកពេញកែវអី ព្រោះពិបាកចាក់បញ្ចូលនូវសារធាតុដែលល្អៗណាស់ ហើយក៏ពិបាករកពន្លឺនៃការរីកចម្រើនដែរ។ ៣ ត្រូវចាំថា មនុស្សល្អក៏ជាអ្នក ហើយមនុស្សអាក្រក់ក៏ជាអ្នកដែរ ព្រោះអ្នកជាអ្នកសម្រេចលើវាសនាខ្លួនឯងយ៉ាងពិតប្រាកដ។ សូមរំលឹកថា ចំណេះដឹងរបស់អ្នកនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សរឹងមាំ ក្លាហាន នឹងមានទំនួលខុសត្រូវទាំងការងារ ទាំងដំណើរជីវិតដែលនាំឲ្យមានការអភិវឌ្ឍទៅមុខជានិច្ច។
Microsoft បានប្រកាសឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការក្លែងបន្លំដើម្បីលួចយកលេខសម្ងាត់ (TodayZoo)
កាលពីចុងសប្ដាហ៍កន្លងទៅក្រុមហ៊ុន Microsoft បានប្រកាសឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងការក្លែងបន្លំតាមរយៈអុីមែលដើម្បីលួចយកលេខសម្ងាត់របស់អ្នកប្រើប្រាស់ដែលពួកគេឱ្យឈ្មោះថា TodayZoo។ បើតាមការរកឃើញរបស់ក្រុមហ៊ុនបានបង្ហាញថា ជនខិលខូចបានបង្កើតកម្មវិធីមេរោគនេះដោប្រើកូដពីកម្មវិធីមេរោគចាស់ ឬកម្មវិធីមេរោគដែលត្រូវបានដាក់បញ្ចូលដើម្បីលក់នៅក្នុងទីផ្សារងងឹត (phishing kit) ដោយសារតែមានកូដមួយចំនួនធ្លាប់ត្រូវបានប្រើពីមុន ប៉ុន្តែបច្ចុប្បន្នកូដទាំងនោះគឺមិនមានដំណើរការនោះទេ។ នៅក្នុងអុីមែលទាំងនោះ ជនខិលខូចបានធ្វើការបោកបញ្ឆោតជនរងគ្រោះឱ្យចុចនៅលើតំណភ្ជាប់ ដើម្បីបើកគេហទំព័រក្លែងបន្លំដែលមានការរចនាដូចគេហទំព័រ Microsoft 365 ឬក្រុមហ៊ុនមួយចំនួនទៀត។ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា នាយកដ្ឋានសូមធ្វើការក្រើនរំឭកជាថ្មីដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារ ឬអុីមែលដែលទាមទារឱ្យវាយបញ្ចូលលេខសម្ងាត់ ព្រោះភាគច្រើនសារទាំងនោះគឺជាសារបោកបញ្ឆោតតែប៉ុណ្ណោះ ហើយលោកអ្នកគួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនតាមរយៈទូរសព្ទដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានបន្ថែម៕