អប់រំ និង ច្បាប់

ហេតុអ្វីបានជាលោកគ្រូ ហង្ស មុនី លើក៣ចំនុចនេះមកនិយាយ…?

(#edu) កាលពីពេលថ្មីៗនេះមានគណនី Facebook ដែលមានឈ្មោះថា លោក គ្រូហង្ស មុនី គេសង្កេតឃើញថាមានការបង្ហោះសារចែករំលែកនូវការអប់រំជាបន្តបន្ទាប់នៅលើបណ្តាញសង្គមផងដែរ។

ដោយឡែកកាលពីថ្ងៃ អង្គារ ៨ កើត ខែ ភទ្របទ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៤កញ្ញា ២០២១ នេះនៅលើបណ្តាញសង្គមដដែលក៏បានចែករំលែកនូវសារអប់រំចំនួន ០៣ ចំនុច ដែលពិចារណាហើយនាំឲ្យជីវិតភ្លឺស្វាងនឹងរឹមាំទៀតផង។

១ បើគេមើលងាយអ្នក អ្នកត្រូវចេះមើលលើទឹកចិត្តខ្លួនឯង ។ តែបើគេស្អប់អ្នកវិញ អ្នកត្រូវចេះស្រលាញ់ខ្លួនឯងឲ្យបានច្រើន។

២ អ្នកត្រូវធ្វើជាមនុស្សទឹកកន្លះកែវ កុំធ្វើជាមនុស្សទឹកពេញកែវអី ព្រោះពិបាកចាក់បញ្ចូលនូវសារធាតុដែលល្អៗណាស់ ហើយក៏ពិបាករកពន្លឺនៃការរីកចម្រើនដែរ។

៣ ត្រូវចាំថា មនុស្សល្អក៏ជាអ្នក ហើយមនុស្សអាក្រក់ក៏ជាអ្នកដែរ ព្រោះអ្នកជាអ្នកសម្រេចលើវាសនាខ្លួនឯងយ៉ាងពិតប្រាកដ។

សូមរំលឹកថា ចំណេះដឹងរបស់អ្នកនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សរឹងមាំ ក្លាហាន នឹងមានទំនួលខុសត្រូវទាំងការងារ ទាំងដំណើរជីវិតដែលនាំឲ្យមានការអភិវឌ្ឍទៅមុខជានិច្ច។

Leave a Reply

Your email address will not be published.