ព័ត៌មានជាតិ

លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តដុតកម្ទេចចោលវត្ថុតាងដែលបានរឹបអូសនាពេលកន្លងមកក្នុងថ្ងៃប្រារព្ធទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន

ខេត្តតាកែវ៖ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងលោក គង់ កូមិន្ទ អនុប្រធានសាលាដំបូងខេត្ត រួមជាមួយតំណាង ស្នងការដ្ឋាននគរបាលខេត្ត និង លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ តំណាងលោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ។

កាលពីរសៀលថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២១ លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត អញ្ជើញចូលរួមត្រួតពិនិត្យសម្ភារៈ និងវត្ថុតាងមួយចំនួន ដែលសមត្ថកិច្ចដកហូត និងរឹបអូសពីបទល្មើសគ្រឿងញៀន នៅមូលដ្ឋានខេត្តតាកែវ ក្នុងរយៈពេលកន្លងមក ដេីម្បីយកទៅចូលរួមដុតបំផ្លាញចោល នាថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០២១ ក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរាជធានីភំ្នពេញ។

បន្ទាប់ពីមានការប្រជុំត្រួតពិនិត្យវត្ថុតាងគ្រឿងញៀននិងសម្ភារប្រើប្រាស់វេចខ្ចប់គ្រឿងញៀនដែលរឹបអូសបានកន្លងមក ដើម្បីបើកនឹងបិទបញ្ចប់និងវេចខ្ចប់គ្រឿងញៀនយកទៅដុតបំផ្លាញចោល។

លោក វរសេនីយ៍ឯក ង៉ែត ចាន់ធី បានឲ្យដឹងថា វត្ថុតាងដែលបានដុតកម្ទេចចោលរួមមានៈ កញ្ឆាក្រៀមចំនួន ៣៦ គីឡូក្រាម ។  ម្ស៉ៅក្រាមពណ៌សថ្លាថ្លឹងទាំងសម្បកថង់ចំនួន ៨២៨.៤៦ ក្រាមផងដែរ។

 

Leave a Reply

Your email address will not be published.