តាកែវ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញនាំយក អំណោយផ្ដល់ជូនពលរដ្ឋ ចំនួន ១០០ គ្រួសារ នៅភូមិបិទខ្ទប់ភូមិសាស្រ្តភូមិក្ប៉ម ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ដែលពិធីនេះក៏មាន ការអញ្ជើញចូលរួមដោយ លោកឧត្តមសនេយ៍ត្រី ហ៊ិន សុខេន ស្នងការរងនគរបាលខេត្ត លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើន។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់ នឹងប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ នេះសូមបងប្អូនប្រជាពលរដ្ឋទេ អនុវត្ត្តឱ្យបានត្រឹមត្រូវតាមការណែនាំ របស់ ក្រសួងសុខាភិបាល និងត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃ និងសាប៊ូ អាកុល និងត្រូវពាក់ម៉ាស់អោយបានគ្រប់ៗគ្នាពេលចេញក្រៅផ្ទះ មិនត្រូវជួបជុះ គ្នាច្រើនជា ពិសេសមិនត្រូវនាំគ្នាផឹកស៊ី ដែលនាំអោយមានការឆ្លងរីករាលដាល ជំងឺកូវីដ ១៩នៅក្នុង សហគមន៍របស់ខ្លួន។
លោកអភិបាលខេត្ត បានបន្តទៀតថា បច្ចុប្បន្ននេះអត្រាអ្នកឆ្លងជំងឺកូវីដ១៩ មានការកើន ឡើងយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំនួននាក់ស្លាប់ក៏មានការកើនឡើង ដូចគ្នា ផងដែរ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ពីបញ្ហានេះចៀស វាង អនុវត្តន៍ផ្ទុយពីការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងក្រសួងសុខាភិបាល ។
នៅក្នុងឱកាសនោះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ក៍បានធ្វើការណែនាំដល់អាជ្ញាធរ មូលដ្ឋាន បន្តអប់រំផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ និងត្រូវ ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរជាមួយ រាជរដ្ឋាភិបាល ព្រោះប្រសិនបើគ្មានការចូលរួមអនុវត្តន៍ ពីបងប្អូនប្រជាពលរដ្ឋនោះទេ យើងមិនអាច ទប់ស្កាត់ជំងឺកូវីដ១៩បាននោះទេ។
សូមបញ្ជាក់ដែរថា អំណោយដែលលោកអភិបាលខេត្ត បានយកមកផ្ដល់ ដល់បងប្អូន ប្រជាពលរដ្ឋ ចំនួន ១០០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ត្រីខ ១យួរ ទឹកបរិសុទ្ធវីតាល់ ១កេស ម៉ាស ១ប្រអប់ និងសាប៊ូ ២ដុំ ផងដែរ៕