ព័ត៌មានជាតិ

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទ្រាំងដឹកនាំក្រុមការងារយកអំណោយជូនពលរដ្ឋខ្វះខាតបន្តបន្ទាប់ដូចភ្លៀងរលឹម

ខេត្តតាកែវ៖លោកអ៊ុំ ចំរើន អភិបាលរងស្រុកទ្រាំងនឹងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទ្រាំង បានដឹកនាំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ឃុំ និងអាជ្ញាធរឃុំ ភូមិ នាំយកអំណោយរបស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ និងអំណោយសប្បុរសជនបានបន្តចុះសួរសុខទុក្ខគ្រួសារដែលខ្វះខាត ចំនួន ០៥គ្រួសារ នៅភូមិសំណរខ្មៅ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។

ក្នុងនោះ ១គ្រួសារទទួលបាន:អង្ករចំនួន ១០គីឡូ-មីខ្លាឃ្មុំ ២៥កញ្ចប់-ត្រីខ ១០កំប៉ុង- ទឹកត្រី ១ដប-ទឹកស៊ីវអ៉ីវ ១ដប-ម៉ាស់ពេទ្យ ១ដុំ- សាប៊ូ ២ដុំ-ទឹកសុទ្ធ ១យួរ
នាព្រឹកថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ។

Leave a Reply

Your email address will not be published.