នៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២០ នៅវិមានសន្តិភាពព្រឹកមិញនេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានជូនសារផ្លូវការទៅកាន់ប្រជាពលរដ្ឋនិងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេសអោយបានជ្រាបថា ពេលនេះកម្ពុជាកំពុងចាត់វិធានការកណ្តាប់ដៃដែកប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ ១៩ ( Covid-19) ជា “សត្រូវឥតស្រមោល” ដែលគិតមកទល់ព្រឹកមិញគឺបណ្តាលអោយមានអ្នកឆ្លងមេរោគនេះកើនដល់ ៩៣ នាក់ហើយ។ កម្ពុជាត្រូវតែចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលទាំងអស់គ្នា។សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឪពុកម្តាយ និងអាណាព្យាបាល ដែលបានផ្តល់ឱកាសអោយកូនក្មួយចំនួន ៤២២ នាក់ បានចូលបម្រើការងារគ្រូពេទ្យស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ ១៩ នៅក្នុងដំណាក់ការដ៏ចាំបាច់បំផុតនេះ៕
