ខេត្តតាកែវ៖នៅវេលាម៉ោង១៧: ១០នាទីថ្ងៃទី២១ខែមីនា ឆ្នាំ ២០២១ ដោយមានការបញ្ជាពីលោក ពីឧត្តមសេនីយ៍ត្រី ឡា ឡៃ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ដឹកនាំ ដោយលោកអនុសេនីយ៏ទោ ហួត វឿន នាយការិយាល័យ ដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្ដម ជីវ ចាន់តារា ព្រះរាជអាជ្ញា សាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរ ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
ឃាត់ខ្លួនជនសង្ស័យបាន០២ នាក់
១-ឈ្មោះ ធន ធី ភេទ ប្រុស អាយុ២៥ឆ្នាំ (ជួញដូរនិងប្រើប្រាស់) រស់ភូមិត្រពាំងត្របែក ឃុំ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ
២- ឈ្មោះជន ផាន់ណា ភេទ ប្រុស អាយុ២៧ឆ្នាំ (ជួញដូរនិងប្រើប្រាស់)រស់នៅភូមិព្រៃពាយ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។
+ ដកហូតវត្ថុតាងរួមមាន:
១-ម៉្សៅក្រាមពណ៏សថ្លាចំនួន២១កញ្ចប់ (ធំ១តូច២០ ) ទម្ងន់១៨,៥៨ក្រាម ( ថ្លឹងទាំងសំបក់)
២ – ទូរសព្ទ័ចំនួន ០៤ គ្រឿង
៣ – ដបកែឆ្នៃសម្រាប់សេពថ្នាំញៀនចំនួនមួយ(ដបទឹកសុទ្ធ) ៤ – សំភារៈវេចខ្ចប់មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនិតិវិធី ។