ព័ត៌មានជាតិ

ករណី​បាត់​ខ្លួន​នារី​ម្នាក់​ជា​ជំនួយ ​ការឃុំ​អាចពាក់ព័ន្ធ​ស្នេហា​ត្រីកោណ

បន្ទាយមានជ័យ​៖​នារី​ម្នាក់​ជា​ជំនួយការ​ស្មៀនឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​ត្រូវ​ប្រភព​ខ្លះ​ថា​ជន​មិន​ស្គាល់មុខ​ចាប់​ក្រៀក​ឡើង​រថយន្ត​យកទៅ​បាត់​កាលពី​យប់​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០២០​រហូតមកទល់​ល្ងាច​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០២០ ក៏​នៅ​មិនទាន់​ដឹង​ដំណឹង ។​

​លោក​វរសេនីយ៍ទោ​សែ​ស​វិបុល​អធិការនគរបាល​ស្រុក​អូរជ្រៅ​បានឱ្យ​អ្នកសារព័ត៌មាន​ដឹង​ថ្ងៃទី​១៤​ខែមីនា​ថា​៖ នារី​រងគ្រោះ​ឈ្មោះ​អឿន ស្រី​និ​ច​អាយុ​២៤​ឆ្នាំ​ជា​កូនកំព្រា​នៅ​ជាមួយ​ម្តាយមីង​រស់នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​សព្វថ្ងៃ​បម្រើការ​ជា​ជំនួយការ​ស្មៀនឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ។​

​ក្រោយពី​មាន​ករណី​ចាប់​នារី​រងគ្រោះ​ដូច្នេះ​រួចមក​កម្លាំង​នគរបាល​ស្រុក​អូរជ្រៅ​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​បី​ជាន់​បាន​ចុះ​ស្រា​ជ្រាវ​យ៉ាង​មមាញឹក​។​ប្រភព​ពលរដ្ឋ​និង​សមត្ថកិច្ច​ថា​នៅ​មុនពេល​កើតហេតុ​នោះ​ជនរងគ្រោះ​បាន​ជិៈ​ម៉ូតូ​ជាមួយ​ក្មេងស្រី​លាង​សុគន្ធា​អាយុ​១០​ឆ្នាំ​យក​ឡេ​(​ម្សៅ​លាយ​លាប​ស្បែក​)​ទៅឱ្យគេ​នៅ​ភូមិ​អូរ​បី​ជាន់​។​ពេល​ត្រឡប់មកវិញ​ជិត​ដល់ផ្ទះ​ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​២​នាក់ បើករថយន្ត​កា​ម៉ា​រី​ពណ៌​ខ្មៅ យកទៅ​បាត់ ។​

​លោក​អធិការ​បន្ត​ឱ្យដឹងថា​៖ ឆ្លងតាម​ការស្រាវជ្រាវ គឺ​នារី​រងគ្រោះ​ធ្លាប់មាន​សង្សារ​ឈ្មោះ​សៀន ភា​រ័ត្ន តែ​បាន​ភ្ជាប់ពាក្យ​ជាមួយ​គូ​បម្រុង​ការ​ថ្មី​ម្នាក់​ឈ្មោះ​គុណ​សារ៉ាក​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​និមិត្ត​១​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​តាំងពី​ថ្ងៃទី​២១​ខែតុលា​២០១៩​មក​ម្លេះ​។​គ្រោង​នឹង​រៀបការ​នៅ​ថ្ងៃទី​៨​ខែមេសា​២០២០​ខាងមុខ​។

​សមត្ថកិច្ច​ថា​តួអង្គ​ទាំង​៣​ប្រុស​២​ស្រី​១​នេះ​បាន​ទាក់​ទង់​គ្នា​តាម​ឆាត​នៃ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ក​ជា​ភាពមិន​ដាច់ស្រេច​ក្នុង​រឿង​ស្នេហា​ត្រីកោណ​ដែរ ។​

Leave a Reply

Your email address will not be published.