ព័ត៌មានជាតិ

កម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលាចុះអនុវត្តរដ្ឋបាលចំហឆែកឆេរអាវុធជាតិផ្ទុះតាមដងផ្លូវជាតិលេខ៤

ខេត្តព្រះសីហនុ ៖ លោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលាបានចាត់តាំងលោក ចាន់ ពន្លក អភិបាលរងស្រុក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកចុះអនុវត្តរដ្ឋបាលចំហឆែកឆេរអាវុធជាតិផ្ទុះតាមដងផ្លូវជាតិលេខ៤ នៅចន្លោះគីឡូម៉ែត្រលេខ១២៥-១២៦ នៅមុខអធិការដ្ឋាននគរបាល ស្រុកកំពង់សីលា ស្ថិតនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលាខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលាបានឲ្យដឹងថា ជាលទ្ធផលក្រុមការងារបានចុះត្រួតពិនិត្យទទួលបានត្រួតពិនិត្យរថយន្ត៥៣គ្រឿង និងម៉ូតូ៥គ្រឿង។ ជាលទ្ធផលពុំមានអ្វីគួរឲ្យកត់សម្គាល់ទេ៕

Leave a Reply

Your email address will not be published.